ក្រុមអាហ្សង់ទីន បានចាញ់ក្រុមកូឡុំបី ក្នុងលទ្ធផល ២-០ នាការប្រកួតបើកឆាកពានរង្វាន់ Copa America នៅព្រឹកមិញនេះ។ ក្រុមអាហ្សង់ទីន ចាប់ផ្ដើមបើកឆាកការប្រកួតនេះមិនបានល្អឡើយ។
ដោយប្រកួតដំបូងនេះពួកគេបានបាត់៣ពិន្ទុទៅហើយ ក្រោយពីចាញ់ក្រុមកូឡុំបី ២-០។ ក្រុមដែលពោរពេញទៅដោយកីឡាករល្អៗនេះ មិនអាចធ្វើអ្វីក្រុមកូឡុំប៊ីបានឡើយ បើទោះជាព្យាយាមវាយសម្រុកយ៉ាងណាក៏ដោយ។ ផ្ទុយទៅវិញនៅនាទី៧១ក្រុមកូឡុំបី រកបាន១គ្រាប់នាំមុខ មុនពេលឈានដល់នាទី៨៦ ដែលកើតមានគ្រាប់ទី២។
ការប្រកួតសន្សំពិន្ទុតាមពូលនេះដែរ អាហ្សង់ទីននៅពូល B ជាមួយក្រុមប៉ារ៉ាហ្គាយ កូឡុំបី និងកាតា។ ការប្រកួតបើកឆាកនេះ ពួកគេបាត់៣ពិន្ទុទៅហើយ៕
សូមរីករាយទស្សនាវិដេអូរវាងការប្រកួតខាងក្រោមនេះ:
ក្រុមបាល់ទាត់ Argentina ចាញ់ Columbia ២-០ បើកឆាកពានរង្វាន់ Copa America ព្រឹកមិញ (វិដេអូ)
អត្ថបទទាក់ទង