ខ្សែប្រយុទ្ធ Mohamed Salah របស់ក្រុម Liverpool បានធ្វើការហ្វឹកហាត់ជាមួយក្រុមជំរើសជាតិអេហ្ស៊ីប ខណៈកំពុងត្រៀមខ្លួនប្រកួតពានរង្វាន់ បាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក African Cup of Nations។
កីឡាករវ័យ 26ឆ្នាំរូបនេះត្រលប់មកដល់ទឹកដីអេហ្ស៊ីបវិញ ជាមួយសេចក្ដីរីករាយជូនអ្នកគាំទ្រនៅអេហ្ស៊ីបផងដែរ បន្ទាប់ពីទើបជួយ Liverpool លើកពាន UEFA Champions League។ Salah គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខមួយគ្រាប់ឲ្យ Liverpool ក្នុងជ័យជំនះ 2-0 លើ Tottenham Hotspur វគ្គផ្ដាច់ព្រ័ត្រនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញកាលពីដើមខែ។
ក្រុមបាល់ទាត់ជំរើសជាតិអេហ្ស៊ីបនឹងត្រូវ ជួបជាមួយតង់ហ្សានីថ្ងៃព្រហស្បតិ៍នេះលក្ខណៈមិត្តភាព មុនពេលជួបជាមួយហ្គីណេបីថ្ងៃបន្ទាប់។ African Cup of Nations នឹងចាប់ផ្ដើមនៅថ្ងៃទី21 ខែមិថុនានេះ ដោយអេហ្ស៊ីបនឹងបើកឆាកជួបជាមួយហ្ស៊ិមបាបវ៉េ មុនពេលជួបកុងហ្គោ និងអ៊ុយហ្កង់ដាក្នុងពូល A៕
ខ្សែប្រយុទ្ធ Mohamed Salah ហ្វឹកហាត់ជាមួយក្រុមអេហ្ស៊ីបត្រៀមប្រកួត African Cup of Nations
អត្ថបទទាក់ទង