លោក Andre Villas-Boas ជឿជាក់ថាកីឡាករ Gareth Bale នៅតែជាកីឡាករល្អបំផុតនៅលើពិភពលោកបើទោះបីជារដូវកាលនេះរូបគេមិនបានបង្ហាញទម្រង់លេង និងស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាកជាមួយ Real Madrid ក៏ដោយ។ ខ្សែបម្រើ-ប្រយុទ្ធស្លាបរូបនេះ បានរីកចម្រើនខ្លាំងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Villas-Boas កំលុងពេលធ្វើការងាររួមគ្នានៅក្រុម Tottenham Hotspur ចន្លោះឆ្នាំ២០១២-២០១៣។

យ៉ាងណាមិញ Bale កីឡាករអន្តរជាតិវេលរូបនេះ ត្រូវបានមជ្ឈដ្ឋានបាល់ទាត់រំពឹងថារូបគេ នឹងចាកចេញពី កីឡាដ្ឋាន Santiago Bernabeu នៅរដូវក្តៅនេះ។ សម្រាប់លោក Villas-Boas បានបង្ហាញពីចំណាប់អារម្មណ៏លើករណីអតីតកូនក្រុមប្រាប់បណ្តាញសារពត៌មានថា: ខ្ញុំមិនដឹងថាទីផ្សារក្រុម Real Madrid អាចដំណើរការប្រកួតបានអ្វីបានខ្លះនោះទេ។ ក្រុមរបស់ពួកគេមានកីឡាករល្អៗនៅទីនោះ ប៉ុន្តែប្រាកដណាស់កីឡាករមានសមត្ថភាពដូចជា Bale គឺតិចតួច។

គាត់គឺជាកីឡាករដ៏ឆ្នើមម្នាក់ ប៉ុន្តែក្រុមមានអំណាចសេដ្ឋកិច្ចបានប្រើវិធីសាស្រ្តទាក់ទាញកីឡាករ ចូលទៅក្នុងបរិបទមួយដែលពួកគេចង់បាន។ សម្រាប់ខ្ញុំនៅ Spurs គាត់គឺជាកីឡាករសំខាន់ហើយបានធ្វើអោយក្រុមមានភាពប្រសើរ ឡើងបន្ទាប់ពីខ្ញុំធ្លាប់បានផ្តល់អោយឪកាសមួយចំនួនដល់គាត់។ឧទាហរណ៏ដូចជាក្នុងទម្រង់លេង៤.៤.២ ប៉ុន្តែសម្រាប់បាល់ទាត់អេស្បាញវិញគឺខុសគ្នា។ យ៉ាងណាមិញខ្ញ្ញុំយល់ឃើញថាពេលនេះគាត់ពិតជាពិបាក ដែលត្រូវក្លាយជាជម្រើសសំខាន់ក្នុងក្រុមក្រោមការដឹកនាំរបស់លោក Zinidine Zidane ក្រោយខកខានការប្រកួតសំខាន់ៗដូចជាChampion League និង Copa Del Rey ព្រមទាំង La Liga ជាដើម។

អតីតគ្រូបង្វឹកតោខៀវ Chelsea រូបនេះបន្តថាៈ ខ្ញុំមិនគិតថាវាជាការខ្វះខាតនៃការសម្របខ្លួនទេគាត់បានជួយក្លឹបអោយជោគជ័យហើយឈ្នះពានធំៗជាច្រើន ដូច្នេះអាចនិយាយបានថា Bale ជាកីឡាករប្រវត្តិសាស្ត្រសម្រាប់ក្លឹប។