Robin van Persie ប៉ុន្មានឆ្នាំមកនេះបានឆ្លងកាត់ការលេងជាមួយនិងកីឡាករល្អៗមួយចំនួនសម្រាប់ការប្រកួតនៅលីកកំពូលអង់គ្លេសជាមួយក្រុម Arsenal, Manchester United និង Fenerbahce មុនពេលវិលត្រលប់មកបញ្ចប់អាជីពជាមួយក្លឹបចាស់ Feyenoord វិញ។ កីឡាករខ្សែប្រយុទ្ធជំនាញប្រើជើងឆ្វេងបច្ចុប្បន្នមានវ័យ ៣៥ឆ្នាំរូបនេះបានពណ៌នានៅក្នុងការសាកសួរដោយ BBC សម្រាប់គ្រូបង្វឹកល្អបំផុត, មិត្តរួមក្រុមល្អបំផុត និងគូប្រជែងដ៏ល្អបំផុតរបស់គាត់ក្នុងអាជីពនាពេលកន្លងមក។

ក្រោយផ្ទេរពីអង់គ្លេសមក ហូឡង់ក្នុងតម្លៃមិនដល់ ៣លានផោន Van Persie បានអភិវឌ្ឍខ្លួនជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់ក្នុងជំនាន់នោះជាមួយ Arsenal ក្រោមការដឹកនាំរបស់លោក Arsene Wenger។

ទោះបីបានឈានដល់ចំណុចកំពូលមុនពេលកីឡាករអន្តរជាតិហូឡង់រូបនេះបានប្រាប់ពីកីឡាករ ២រូប ១.ខ្សែការពារ Vidic និង Rio Ferdinand ទាំងពីរនាក់នេះគឺជាដៃគូខ្សែការពារដ៏រឹងមាំបំផុតដែលរូបគេធ្លាប់ប្រឈមមុនពេលក្លាយជាមិត្តរួមក្រុមក្រោយពីរូបគេផ្លាស់មក Old Trafford នៅឆ្នាំ២០១២ ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ដែលជាគ្រូបង្វឹកល្បីល្បាញបំផុតក្នុងប្រវត្តិសាស្រ្តលីកកំពូលអង់គ្លេស។