លោក Antonio Conte ដែលជាអតីតគ្រូបង្វឹករបស់ក្លិប Chelsea នឹងត្រូវតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Inter Milan។ លោក Conte សញ្ជាតិអ៊ីតាលី វ័យ ៤៩ឆ្នាំ បានចាកចេញពីការងារដឹកនាំក្លិប ចាប់តាំង ពីលោកត្រូវបានបណ្តេញចេញដោយក្លិប Chelsea កាលពីខែកក្កដា ឆ្នាំមុន ដើម្បីបញ្ចប់រយៈពេល ២ឆ្នាំដ៏ចម្រូងចម្រាស់នៅឯក្លិបនេះ។

Inter កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ នៅលើតារាងក្របខ័ណ្ឌ Serie A ហើយនិងឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ ប្រសិនបើពួកគេផ្តួលក្រុម Empoli នៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា វាត្រូវបានគេយល់ឃើញថា សមិទ្ធផលនោះនឹងមិនគ្រប់គ្រាន់ក្នុងការរក្សាទុកគ្រូបង្វឹក Luciano Spalletti ឲ្យបន្តការងារបានឡើយ។ លោក Beppe Marotta ប្រធានប្រតិបត្តិរបស់ក្លិប ដែលបានចាកចេញពីក្លិប Juventus កាលពីខែតុលានោះ បានជួលលោក Conte ក្នុងពេលលោកបានដឹកនាំក្នុងក្លិបសេះបង្កង់ និងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងគ្រូបង្វឹករូបនេះ។

លោក Conte បានឈ្នះពានក្របខ័ណ្ឌ Premier League ក្នុងរដូវកាលទី១ក្នុងរដូវកាលទី១របស់លោក នាកីឡដ្ឋាន Stamford Bridge និងពាន FA Cup ក្នុងរដូវកាលទី២របស់លោក ប៉ុន្តែ ពេលវេលារបស់លោកក្នុងក្លិបនេះ ត្រូវកម្ទេចដោយបញ្ហាផ្សេងៗ ក្នុងនោះរាប់បញ្ចូលទាំងការផ្ញើរសារទៅកាន់ខ្សែប្រយុទ្ធ Diego Costa ដើម្បីប្រាប់រូបគេថា លោកមិនបានចង់បានរូបគេទៀតឡើយ។ នៅមុនពេលនោះ លោកបានឈ្នះពាន៣លើកក្នុងរដូវកាលទាំង៣លើកជាមួយនឹងក្រុម Juventus នៅមុនពេលចំណាយពេល២ឆ្នាំក្នុងការដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី៕

ប្រភព៖ BBC