លោក Teddy Sheringham

លោក Teddy Sheringham បានផ្តល់ដំបូន្មានដល់អតីតមិត្តរួមក្រុមនិងជាគ្រូបង្វឹក Man.United លោក Ole Gunnar Solskjaer គួរតែចុះហត្ថលេខានាំយកខ្សែការពារក្លឹប Leicester City កីឡាករ Harry Maguire មកកាន់កីឡាដ្ឋាន Old Traffrod។ Maguire កីឡាករអន្តរជាតិអង់គ្លេសរូបនេះក៏ត្រូវបានលោក Jose Mourinho ចង់ចុះហត្ថលេខាកាលពីរដូវក្តៅមុនផងដែរ ប៉ុន្តែមិនត្រូវតម្លៃគ្នា ក្រោយក្រុម Leicester City មិនព្រមលក់ក្នុងតំលៃ ៧៥លានផោន។

​​លោកគ្រូបង្វឹក Ole Gunnar Solskjaer

សម្រាប់ក្លឹបគូប្រជែងគឺលោក Pep Guardiola គ្រូបង្វឹកក្រុម Manchester City គឺជាអ្នកកោតសរសើរ Maguire និងជឿជាក់ថាអតីតកីឡាករ Hull City អាចបំពេញនូវចន្លោះប្រហោងក្រោយការចាកចេញរបស់កីឡាករ Vincent Kompany ដែលបានប្រកាសចាកចេញពីក្លិបកាលពីដើមខែនេះ ក្រោយជួយក្រុមលើកពាន Premier Leaqgue។ ទោះជាយ៉ាងណាក៏ដោយ Sheringham ជឿជាក់ថា Maguire កីឡាករដែលអាចលេងជាបម្រើ-ខ្សែការពាររូបនេះគឺល្អឥតខ្ចោះសម្រាប់អតីតក្រុមរបស់ខ្លួនបំផុត។

ខ្សែការពារក្លឹប Leicester City កីឡាករ Harry Maguire

Teddy Sheringham អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសបន្តថាៈ ជាការយល់ឃើញរបស់ខ្ញុំ Real Madrid និង Man.City ក៏និងចូលរួមក្នុងការដេញថ្លៃលើរូបគេ តែសម្រាប់ខ្ញុំយល់ឃើញថា Harry Maguire គឺជាមនុស្សម្នាក់សម្រាប់ខ្ញុំ។ មានលក្ខណៈទម្រង់លេងស្រដៀងទៅនឹង Rio Ferdinand ហើយការពារបានយ៉ាងល្អនោះ។ អ្នកត្រូវតែមើលទៅភាពជោគជ័យរបស់ក្រុម Man.United, Arsenal និង Chelsea នាពេលកន្លងមកគឺមានសារៈសំខាន់ចំពោះវត្តមាននៃកីឡាករអង់គ្លេសមួយចំនួននៅតំបន់ការពារ។

អតីតកីឡាករបីសាចក្រហម Teddy Sheringham