អតីតគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានបង្ហាញពីថ្វីជើងរបស់លោកក្នុងការប្រកួតសប្បុរសធម៌មួយ ជាពិសេសគឺរូបលោកអាចញាក់បាល់ដាច់អតីតម្ចាស់ពានរង្វាន់ Ballon d’Or លោក Zinedine Zidane ថែមទៀតផង។

បុរសវ័យ៦៩ឆ្នាំនេះ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីរូបភាពដែលរូបលោកបណ្ដើរបាល់ដាច់គ្រូបង្វឹករបស់ក្រុម Real Madrid បច្ចុប្បន្ន អំឡុងអ្នកទាំងពីរ ធើ្វការប្រកួតគ្នាកាលពីម្សិលមិញ។ Zidane បានលេងក្នុងក្រុមដែលមានអតីតមិត្ដរួមជាតិរបស់ខ្លួនដែលធ្លាប់ឈ្នះ World Cup កាលពីឆ្នាំ១៩៩៨ ដោយក្នុងនោះក៏មានគ្រូបង្វឹកជម្រើសជាតិបារាំងបច្ចុប្បន្ន លោក Didier Deschamps ផងដែរ។

សូមបញ្ជាក់ថា Wenger បានចំណាយពេលទាំងអស់អំឡុងពេលដែលលោកនៅជាកីឡាករ លេងឲ្យក្លឹបមួយចំនួន ក្នុងលីកមិនសូវល្បីរបស់បារាំង ខណៈ Zidane ធ្លាប់លេងឲ្យក្លឹបធំៗជាច្រើនតាមបណ្ដាប្រទេសធំៗរបស់អឺរ៉ុប​ ដូចជា Juventus, Real Madrid ជាដើម៕`

By: keila.news