ក្រុមអធិរាជស Real Madrid បានបង្ហាញទម្រង់ធ្លាក់ចុះខ្លាំងជាប្រវត្តិសាស្រ្តរបស់ក្លឹបនៅរដូវកាល ២០១៨-២០១៩ កន្លងទៅនេះ ដោយគ្មានឈ្នះពានអ្វីមួយសោះ ហើយពួកគេបានផ្លាស់ប្តូរគ្រូបង្វឹករហូតដល់បីនាក់ផ្សេងគ្នារួចមកហើយ។ ព្រឹត្តការណ៏នេះអាចនឹងធ្វើអោយថ្នាក់ដឹកនាំក្លឹបត្រៀមផ្លាស់ប្តូរដ៏ធំមួយស្របពេលកីឡាករសំខាន់ ៥រូបនេះអាចនឹងត្រូវចាកចេញពីក្លឹបផងដែរ។

៥. Keylor Navas

Keylor Navas បានផ្លាស់ពីក្រុម LeVante មកចូលរួមជាមួយក្រុម Real Madrid នៅឆ្នាំ២០១៤ និងបានចំណាយពេលជាលើកដំបូងរបស់គាត់សិក្សារៀនសូត្រនិងបន្តវេនពីសិស្សច្បងកីឡាករ Iker Casillas។ នៅរដូវកាលបន្ទាប់ Real Madrid ក្រុមបានព្យាយាមនាំយក David De Gea មករួមក្រុម ប៉ុន្តែការផ្លាស់ប្តូរនេះបានបរាជ័យក្រោយខុសត្រូវម៉ោងដែលបានកំនត់ដោយ UEFA ហើយជាលទ្ធផល Navas បានក្លាយជាអ្នកចាំទីជម្រើសដំបូងរបស់ក្លឹប។

Navas ជួយសង្គ្រោះបាល់បានយ៉ាងល្អសម្រាប់ក្រុម Real Madrid ដែលបានធ្វើឱ្យគាត់មានការជឿទុកចិត្តពីសំណាក់គ្រូបង្វឹក Zinedine Zidane ក្រោយពីជួយក្រុមឈ្នពានក្របខ័ណ្ឌ Champions League ៣ឆ្នាំជាប់ៗគ្នា។ ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីការចាកចេញរបស់ Zidane ក្រុម Real Madrid បានចុះហត្ថលេខាជាមួយ Thibaut Courtois ដើម្បីជំនួស Navas។ ស្ថិតក្នុងវ័យ ៣២ឆ្នាំកីឡាករអន្តរជាតិកូស្តារីការូបនេះ ហាក់មិនអាចប្រជែងជម្រើសដៃទី១ ពីកីឡាករចំណូលថ្មី Courtois ស្របពេលការបង្ហាញខ្លួនរបស់គេនៅមុនបញ្ចប់រដូវកាលកាន់តែមានភាពថមថយ ដូច្នេះប្រសិនជាក្លឹបណាហ៊ានដាក់សំណើរមក នោះរូបគេអាចនិងពិចារណាចាកចេញហើយ។

៤. James Rodriguez

ខ្សែបម្រើ James Rodriguez បានមកដល់ក្លឹប Real Madrid ក្នុងឆ្នាំ២០១៤ បន្ទាប់ពីបានឈ្នះពានរង្វាន់ស្បែកជើងមាសក្នុងនាមកីឡាកររកបានគ្រាប់បាល់ច្រើនបំផុតនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup ២០១៤។ រដូវកាលដំបូង James បង្ហាញទម្រង់លេងគួរចាប់អារម្មណ៍ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ប៉ុន្តែនៅពេលដែលលោក Zidane បានក្លាយជាកីឡាករបម្រុង ហើយមុនរដូវកាល ២០១៧-២០១៨ កីឡាករអន្តរជាតិកូឡុំប៊ីរូបនេះ ត្រូវបានក្លឹបអនុញ្ញាតឱ្យ Bayern Munich ខ្ចីជើងរយៈពេលពីរឆ្នាំ។

លេងអោយ Bayern Munich កន្លងមក James​ ស៊ុតបញ្ចូលទីបាន ១៥គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ២០គ្រាប់ក្នុង ៦៧ប្រកួត។ ទោះបីជាយ៉ាងណាក្លឹប Bayern Munich មិនបានបង្ហាញចេតនាចង់ទិញផ្តាច់ James ទៅរួមក្រុមទេ នោះមានន័យថារូបគេ James នឹងត្រលប់ទៅ Real Madrid វិញ ហើយក្លឹបអាចនិងលក់កីឡាករវ័យ ២៧ឆ្នាំទៅក្លឹបដែលចាប់អារម្មណ៏ចង់បាននោះគឺ Juventus និង Arsenalនេះឯង។

៣. Marcelo

Roberto Carlos ត្រូវបានចាត់ទុកថាជាខ្សែការពារដ៏អស្ចារ្យបំផុតម្នាក់ខណៈ Marcelo បានដើរតួនាទីសំខាន់ក្នុងការជំនួសតំណែងរបស់គេនៅឯក្លិប Real Madrid។ Marcelo បានចំណាយពេលជាមួយក្លឹប Real Madrid រយៈពេល ១២ឆ្នាំ ហើយអស់រយៈពេលជាច្រើនឆ្នាំមកហើយកីឡាករប្រេស៊ីលរូបនេះបានជួយក្លឹបនៅតំបន់ការពារនិងបម្រើយ៉ាងច្រើន។ក្រោយចូលលេងបាន ៤៨៦ ប្រកួតស៊ុតបញ្ចូលទី ៣៦គ្រាប់ស៊ុត និងចែកបាល់អោយមិត្តរួមក្រុម ៩០គ្រាប់ព្រមទាំងឈ្នះពាន២០ ជាមួយក្លឹប។

ទោះបីជាយ៉ាងណាក៏ដោយក្នុងរដូវកាល ២០១៨-២០១៩ គាត់បានបាត់បង់តំណែងជម្រើសតំបូងនៅក្នុងក្រុម។ មួយវិញទៀត Marcelo កីឡាករវ័យ ៣១ឆ្នាំរូបនេះ មិនមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិប្រេស៊ីលសម្រាប់ការប្រកួត Copa America នោះទេ។ សម្រាប់ក្រុម Real Madrid វិញក៏បានសម្លឹងឃើញការចង់បានកីឡាករ Ferland Mendy របស់ក្រុម Olympique Lyon មកកាន់កីឡាដ្ឋាន Estadio Santiago Bernabeu ដែរ។ ដូចនេះប្រសិនជាការផ្ទេរជោគជ័យនោះ Marcelo អាចនឹងត្រូវក្លឹបលក់ចេញ។
២. Luka Modric

Real Madrid បានចុះហត្ថលេខានាំយក Luka Modric ពីក្រុម Tottenham Hotspur កាលពីឆ្នាំ២០១២ ហើយនៅរដូវកាលដំបូងរបស់គាត់ត្រូវបានគេចាត់ទុកថាជាការទិញកីឡាករដ៏អាក្រក់បំផុតនៅ La Liga ដូចដែលក្រុម Barcelona នាំយក Alex Song ពី Arsenal ដូច្នេះដែរ។ ប្រាំពីរឆ្នាំក្រោយមក Modric គឺជាអ្នកឈ្នះពានរង្វាន់បាល់មាស Ballon d’Or ខណៈពេលដែល Song កំពុងតែតស៊ូនៅក្នុងក្រុម FC Sion របស់ស្វ៊ីស។

មានន័យថា Modric បានបង្ហាញពីភាពជឿជាក់របស់គាត់ក្នុងនាមជាខ្សែបម្រើដ៏ល្អបំផុត នៅឯក្លិប Real Madrid។ ប៉ុន្តែឈានចូលដល់វ័យ ៣៣ឆ្នាំទៅហើយនោះវាអាចជាពេលវេលាសម្រាប់គាត់ក្នុងការចាកចេញ។ កាលពីរដូវក្តៅមុនមានពត៌មានបានចុះផ្សាយអំពីទំនាក់ទំនងរបស់ Modric និងក្រុម Inter Milan ប៉ុន្តែទីបំផុតគាត់នៅតែបន្តលេង។ ប៉ុន្តែសម្រាប់រដូវកាលថ្មីនេះក្រុមកំពុងសម្លឹងឃើញខ្សែបម្រើ Christian Erikssen របស់ក្រុម Tottenham ដែលអាចជាបេក្ខភាពជំនួស Modric បាន។

១. Gareth Bale

ក្រោយការវិលត្រលប់មកវិញរបស់លោក Zinidine Zidane ខ្សែប្រយុទ្ធស្លាប Gareth Bale បានជួបរឿងខកចិត្តយ៉ាងខ្លាំងនៅលើទឹកដីក្រុម Real Madrid។ ការពិតអ្នកចាត់ការទូទៅអន្តរជាតិបារាំង Zidane មិនបានយក Bale ចេញពីកៅអីបម្រុងសម្រាប់ការប្រកួតដែលនៅសល់នៅចុងរដូវកាលនេះទេសូម្បីតែការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកចុងក្រោយក្តី។ ឈានចូលដល់វ័យ ៣០ឆ្នាំឆាប់ៗនេះខ្សែប្រយុទ្ធអន្តរជាតិវេល Bale បានចំណាយពេល ៦រដូវកាលជាមួយ Real Madrid ស៊ុតបញ្ចូលទី ១០២គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី ៦៤ដង Real Madrid ក្នុង ២៣១ ប្រកួត។ ទោះបីជាបែបនេះក្តីភាពព្រងើយកន្តើយរបស់ក្រុម គួមផ្សំនិងការមិនអោយតម្លៃរបស់អ្នកគាំទ្រ អាចជារឿងបើកផ្លូវសម្រាប់ Bale ក្នុងការចាកចេញទៅកាន់ក្លឹបថ្មី។