លោក Sir Alex Ferguson បានវិលត្រលប់មកដឹកនាំក្នុងនាមជាគ្រូបង្វឹក ជាលើកដំបូងចាប់តាំងពីលោកបានទទួលការវះកាត់បន្ទាប់ពីទទួលរងការហូរឈាមខួរក្បាលកាលពីខែឧសភាឆ្នាំមុន។ ក្រុមដែលឈ្នះពាន ៣ផ្សេងគ្នា កាលពីឆ្នាំ១៩៩៩ គឺ Man.United ដោយបានទទួលជ័យជំនះដ៏ត្រចះត្រចង់ក្នុងលទ្ធផល ៥-០ លើក្រុមដែលមានតារាឆ្នើមជើងចាស់ Bayern Munich កំលុងឆ្នាំ១៩៩៩ កាលពីថ្ងៃអាទិត្យ ទី២៦ ឧសភា ២០១៩ ម្សិលមិញនេះ ដើម្បីប្រមូលថវិកាសម្រាប់ទ្រទ្រង់ដល់មូលនិធិ(Man.United Foundation)។

បន្ទាប់ពីការប្រកួតមិត្តភាពត្រូវបានបញ្ចប់ទៅមានប្រិយមិត្តគាំទ្រជាច្រើនបានពោលពាក្យ និងលាន់មាត់សរសើរពីបច្ចេកទេស និងទេពកោសល្យថា មិនដែលឃើញក្រុម Manchester United លេងល្អដូចពេលនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ស្ថិតក្រោមការដឹកនាំរបស់លោក Sir Alex Ferguson វីរបុរសក្រុមបិសាចក្រហមមានដូចជាៈ Paul Scholes កីឡាករ Nicky Butt និង Jaap Stam ព្រមទាំង Schmeichel (ប្រធានក្រុម), G.Neville, Johnsen, Irwin, Beckham, Blomqvist, Yorke, Cole ព្រមទាំងគ្រូបង្វឹកSolskjaker និងRyan Giggs ក៏បានបង្ហាញខ្លួននៅឯទឹកដី Old Trafford ផងដែរ ។សម្រាប់សមាសភាពកីឡាករក្រុមBayern Munich មានដូចជា Butt, Witeczek, Demichelis, Matthäus (ប្រធានក្រុម), Ottl, Ze Roberto, Effenberg, Paulo Sergio, Olic, Makaay, Elber។

អ្វីដែលជារឿងគួរចាប់អារម្មណ៏នោះគឺខ្សែបម្រើ-ស្លាប David Beckham បានបង្ហាញពីសមត្ថភាពបញ្ជូនបាល់ និងចែកបាល់អោយមិត្តរួមក្រុមបានល្អបំផុតនិងច្រើនជាងសិស្សប្អូន Ashley Young ដែលធ្វើបានច្រើនបំផុតនៅរដូវកាលមុន និងអាចរកបានគ្រាប់បាល់ផងដែរ។ ដូច្នេះហើយទើបធ្វើអោយប្រិយមិត្តរបស់ក្រុមម្ចាស់ជើងឯក ១៣សម័យ Man.United បានសរសេរនៅលើបណ្តាញទំនាក់ ទំនងសង្គម Tweeter ស្ងើចសរសើរពីសមត្ថភាពចែកបាល់ និងបោះបាល់របស់ Bekcham និង មិត្តរួមក្រុម Paul Scholes និងចង់ឃើញរូបគេវិលត្រលប់មកបង្ហាញខ្លួននៅកីឡាដ្ឋាន Old Trafford សារជាថ្មីវិញ។ ចង់ដឹងច្បាស់ថាគាត់លេងល្អបែបណាសូមទស្សនាការប្រកួតដូចខាងក្រោមនេះ