ការខកចិត្តចាញ់ក្រុម Liverpool និង Valencia នៅចុងបញ្ចប់នៃរដូវកាលនេះ បានធ្វើឱ្យកីឡាករមួយចំនួនរបស់ក្រុម Barcelona ត្រៀមចាកចេញពីក្រុម ខណៈប្រធានក្លឹប Josep Maria Bartomeu បានបញ្ចេញតារាងឈ្មោះបេក្ខភាពកីឡាករដែលមានឈ្មោះដូចខាងក្រោមនេះ។

១. CILLESSEN

អ្នកចាំទីហូឡង់ចង់ស្វែងរកក្លឹបដែលរូបគេអាចលេងជម្រើស ១១នាក់ដំបូង ជាមួយក្លឹបនៅលីកកំពូលផ្សងទៀត។ Benfica គឺជាទិសដៅរបស់គេនាពេលបច្ចុប្បន្ន ស្របពេល Barçelona ចង់បានតម្លៃខ្លួនប្រមាណ ២៥លានអឺរ៉ូ។ យ៉ាងណាមិញ Jasper មិនអាចជួយក្រុមសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey កាលពីម្សិលមិញក្រោយចាញ់ Valencia សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទឹកដី Sevilla។

២. Jeison-Murillo

ខ្សែបម្រើវ័យ ២៦ឆ្នាំសញ្ជាតិកូឡុំប៊ីរូបនេះ ត្រូវបានក្លឹប​ Barcelona ខ្ចីជើងពីក្រុម Valencia និងត្រៀមបញ្ចូនរូបគេទៅក្លឹបដើមវិញ។ យ៉ាងណាមិញ ទោះបីជាមិនបានជាប់ជាកីឡាករបម្រុងតែរូបគេក៏ធ្លាប់មានឈ្មោះបានឈ្នះពានជាមួយក្លឹបរបស់ខ្លួនក្នុងនាមជាកីឡាករខ្ចីជើង នៅក្នុងជំនួប Copa Del Rey វគ្គផ្តាច់ព្រ័ត្រជាមួយក្រុម Barcelona ដែរ។

៣. Thomas Vermaelen

ខ្សែការពារកណ្តាលអន្តរជាតិបែលហ្សិករូបនេះ កិច្ចសន្យារបស់គេអស់សុពលភាព ខណៈក្រុម Barcelona មិនបានពន្យាកិច្ចសន្យាបន្តអោយរូបគេទៀតទេ។ អតីតកីឡាករក្រុម Arsenal រូបនេះមិនបានបង្ហាញខ្លួនអោយក្រុមជាញឹកញាប់ទេ ដោយសាតែបញ្ហារបួសដ៏រាំរៃរបស់ខ្លួននាពេលកន្លងមក។

៤. Samuel Umtiti

ខ្សែការពារកណ្តាលអន្តរជាតិបារាំងរូបនេះបានបាត់បង់តំណែងទី១ របស់ខ្លួនក្រោយពីមិត្តរួមជាតិ Clement Lenglet បានមកដល់ ខណៈពេលដែលក្រុម Barcelona កំពុងសម្លឹងឃើញបេក្ខភាពប្រធានក្រុម Ajax កីឡាករ De Ligt អាចនឹងមានឪកាសខ្ពស់ក្នុងការផ្លាស់មកកីឡាដ្ឋាន Camp Nou។

៥. Rafinha

រដូវកាល ២០១៨-២០១៩ របស់ខ្សែបម្រើប្រេស៊ីលត្រូវបានរងរបួសជាថ្មីម្តងទៀត ដូច្នេះមុនពេលចាប់ផ្តើមរដូវកាលថ្មី វាគឺជាពេលល្អមួយសម្រាប់រូបគេចាកចេញដោយលេងក្នុងលក្ខណ្ឌខ្ចីជើង រឺឬជាអចិន្ត្រៃយ៍តែម្តង ក្រោយមិនអាចចូលលេងទៀងទាត់ជាច្រើនឆ្នាំកន្លងមកនេះ។

៦. Ivan Rakitic

ខ្សែបម្រើអន្តរជាតិក្រូអាតរូបនេះគឺជាកីឡាករជាទីពេញចិត្តរបស់គ្រូបង្វឹក Ernesto Valverde ។ ប៉ុន្តែច្រកចេញអាចនឹងកើតមានឡើងបានដោយសារតែការផ្តល់ជូននូវសំណើរណាមួយដែលមិនអាចបដិសេធបាន។ បន្ទាប់ពីខកចិត្តក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey Rakitic ជាកីឡាករម្នាក់ដែលត្រូវបានរិះគន់ដោយអ្នកគាំទ្រ។

៧. MALCOM

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះមិនបានចូលលេងទៀងទាត់ក្នុងរដូវកាលដំបូងរបស់គាត់ទេ ប៉ុន្តែរូបគេតែងតែរកបានគ្រាប់បាល់ក្នុងនាមជាកីឡាករបម្រុង ។ យ៉ាងណាមិញអតីតកីឡាក្រុម Bordaux ចង់ចូលលេងបានទៀងទាត់ជាងនេះនឹងអាចចាកចេញពីកីឡាដ្ឋាន Camp Nou ទោះបីជារូបគេធ្លាប់ព្រលយពាក្យថានឹងព្យាយាមដើម្បីភាពជោគជ័យដែលមើលទៅហាក់នៅឆ្ងាយពីរូបគេយ៉ាងណាក្តី។

៨. Philippe Coutinho

ការចុះហត្ថលេខាខ្សែបម្រើដ៏ថ្លៃបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបគឺ Coutinho នេះឯង។ ទោះបីជាបែបនេះក្តីរូបគេបានបង្ហាញខ្លួនមិនបានទៀងទាត់ទេ ព្រោះត្រូវប្រជែងតំណែងកីឡាករ Ousmane Dembele។ យ៉ាងណាមិញមកដល់ពេលបច្ចុប្បន្នទំនាក់ទំនងរវាងរូបគេ និងគ្រូបង្វឹកព្រមទាំងប្រិយមិត្តគាំទ្រហាក់មិនបានបង្ហាញនូវភាពស្និទស្នាលនោះឡើយ។ ដូច្នេះអតីតកីឡាករហង្សក្រហម Liverpool រូបនេះក៏ជាបេក្ខភាពម្នាក់ដែលក្លឹបអាចនឹងដាក់លក់ផងដែរ ប្រសិនមានសំណើរសមរម្យណាមួយ។

៩. Kevin Prince Boateng

គ្មាននរណាម្នាក់យល់និងនឹកស្មានដល់ពីការចុះហត្ថលេខាខ្ចីជើងពីក្រុម Sassulo។ ដូច្នេះរដូវកាលថ្មីនេះរូបគេអាចនិងចាកចេញពីក្លឹប Barcelona ហើយត្រលប់ទៅក្លឹបដើមវិញ។ សរុបមករូបគេចូលលេងបាន ៣០៣នាទីក្នុង ៤ប្រកួត។

ប្រភព៖ sport-english