ខ្សែប្រយុទ្ធ Leroy Sane របស់ក្លឹប Manchester City នឹងចូលរួមជាមួយក្រុម Bayern Munich សម្រាប់រដូវកាល ២០១៩-២០២០ នេះយោងតាមតាមការបកស្រាយវីរបុរសក្លិបយក្សអាឡឺម៉ង់លោក Lothar Matthaus បានលើកឡើង ថារូបគេនឹងផ្លាស់មកលេងនៅកីឡាដ្ឋាន Allianz Arena។

វីរបុរសក្លិបយក្សអាឡឺម៉ង់លោក Lothar Matthaus

Sane ខ្សែប្រយុទ្ធស្លាបឆ្វេងអន្តរជាតិអាឡឺម៉ង់ដែលបានចុះកុងត្រាបន្តលេងនៅ Etihad រហូតដល់ឆ្នាំ២០២១ មានពេលវេលាចូលលេងតិចតួចនៅក្នុងពេលចុងបញ្ចប់នៃរដូវកាល ហើយមានចំណាប់អារម្មណ៏ពីក្លឹបម្ចាស់ជើងឯក Bundesliga បន្ទាប់ពីចំណាយពេលបីរដូវកាលនៅអង់គ្លេស ជាកន្លែងដែលគាត់បានឈ្នះពាន Premier League ពីរដង។

Matthaus បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនង Sky ថា: កីឡាករម្នាក់ដែលនៅក្នុងកែវភ្នែករបស់ខ្ញុំនឹងធ្វើឱ្យក្រុមអ្នកគាំទ្រ Bayern Munich ពេញចិត្តនៅឆ្នាំក្រោយគឺ Leroy Sane។ ខ្ញុំប្រាកដណាស់ថាគាត់នឹងផ្លាស់ទៅ Munich ប្រសិនប្រធានក្លឹប Bayern Munich លោក Uli Hoeness បង្ហាញជាសាធារណៈថាវាជាការខិតខំប្រឹងប្រែងមួយសម្រាប់នាំយកកីឡាករមាន ទេពកោសល្យរូបនេះមកកាន់តំបន់ Bavaria។

ខ្សែប្រយុទ្ធ Leroy Sane របស់ក្លឹប Manchester City

សម្រាប់លោក Pep Guardiola មិនបានសម្តែងការពេញចិត្តនឹងគាត់ទេរយៈពេលចុងក្រោយនេះហើយ Sane ចង់ចូល លេងឱ្យបានទៀងទាត់។ម៉្យាងវិញទៀត Bayern Munich ប្រឈមនិងការបាត់បង់ខ្សែប្រយុទ្ធជើងចាស់ Arjen Robben និង Franck Ribery ដែលត្រៀមខ្លួនចាកចេញពីក្លឹបដូច្នេះក្រុមត្រូវការបេក្ខភាពចាំបាច់មកបំពេញតួនាទីនៅតំបន់ប្រយុទ្ធស្លាបនេះជាចាំបាច់ ។

Lucas Hernandez

Bayern ដែលបានឈ្នះពានរង្វាន់ Bundesliga និង DFB-Pokal នៅរដូវកាលនេះបាននិងកំពុងត្រៀមពង្រឹងកំលាំងក្រុមឡើងវិញជាមួយការនាំយក Lucas Hernandez ពី At.Madrid និងកីឡាករមានស្រាប់ Benjamin Pavard ខណៈ Robben និង Ribery ត្រៀមចាកចេញពីក្រុម។