ខ្សែប្រយុទ្ធស្លាប Raheem Sterling របស់ក្រុមមេឃខៀវ Manchester City នឹងខកខានបង្ហាញខ្លួនការប្រកួតថ្ងៃអាទិត្យនេះនៅទឹកដីខ្លួនឯងសម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២៦ទល់នឹងក្រុមញញួរធំ West Ham ដោយសារតែរបួសសរសៃពួរជើងខាងឆ្វេង។
កីឡាករជម្រើសជាតិអង់គ្លេសវ័យ ២៥ ឆ្នាំរូបនេះក៏ខកខានបង្ហាញខ្លួនកំលុងពេលក្រុម Man.City បរាជ័យក្នុងលទ្ធផល ២ទល់និង ០ ជាមួយក្រុមម្ចាស់ផ្ទះ Tottenham កាលពីថ្ងៃអាទិត្យសប្តាហ៏មុន ផងដែរ។
ក្រុមការពារតំណែងជើងឯក Man.City ដែលស្ទើរតែអស់ឪកាសការពារតំណែងក្រោយពីមានគម្លាត ២២ ពិន្ទពីក្រុម Liverpoolទៅហើយនោះ។ រដូវកាល (២០១៩-២០២០)នេះ Sterling ចូលលេងបាន២៣ លើកក្នុងចំណោម ២៥ ប្រកួតសម្រាប់ Man.City។
ប្រភព៖ BBC