ក្រុម​មាន់​ខ្នាយ Tottenham Hotspur បាន​ស្គាល់​ជាតិ​ឈ្នះ​ការ​ប្រកួត​ Premier League លើក​ដំបូង​ក្នុង​ឆ្នាំ​២០២០​ក្រោយ​ផ្ដួល​ Norwich City ​ដោយ​លទ្ធផល​ ២-១។​

Alli ជា​អ្នក​រក​គ្រាប់​ទី​មួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​នៅ​នាទី​៣៨​ ប៉ុន្តែ​​ Pukki តាម​ស្មើ​បាន​វិញ​នៅ​នាទី​៧០ ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ។​ យ៉ាង​ណា​សល់​១១​នាទី​ចប់​ការ​ប្រកួត​តារា​ឆ្នើម​ទ្វីប​អាស៊ី​ Son Heung-Min តាម​រក​គ្រាប់​ទី​ពីរ​ឲ្យ​ Tottenham ឈ្នះ​ការ​ប្រកួត​នេះ។​

២​​ប្រកួត​កន្លង​មក​នៅ​លីគ​​ក្នុង​ខែ​មករា​ ឆ្នាំ​ថ្មី​នេះ​ Spurs លេង​ចាញ់​ Southampton ១-០ និង​ចាញ់​ Liverpool ១-០ ដូចគ្នា ក្នុង​នោះ​ក៏​ស្មើ​ Middlesbrough ១-១ នៅ​ពាន FA Cup៕ ​​

វីដេអូ៖