ម្ចាស់ជើងឯកទ្វីបអឺរ៉ុបហង្សក្រហម Liverpool បានច្រានចោលសំណើរសុំខ្ចីជើងកីឡាករ Xherdan Shaqiri ពីក្លឹប AS Roma ប្រភពពីទូរទស្សន៍ Sky Italia បានអះអាងថាក្រុម Roma កំពុងតែព្យាយាមនាំយក Shaqiri មកជំនួសកន្លែងរបស់កីឡាករ Nicolo Zaniolo ដែលត្រូវអវត្តមានពេញមួយរដូវកាលដោយសារបញ្ហារបួស ក៏ប៉ុន្តែ Liverpool មិនបានយល់ស្របចំពោះសំណើរទង្វើខាងលើនេះទេ។
អ្នចកាត់ការទូទៅលោក Klopp បានសម្រេចកំនត់ តួនាទីអោយ Shaqiri ជាកីឡាករដែលឈរបន្ទាប់ពី Mohammed Salah យ៉ាងណាមិញគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះកំពុងប្រកួតតែមានឪកាសខ្ពស់ក្នុងការលើកពាន Premier League និងបន្តការការពារតំណែងជើងឯក Champions League និងពានដ៏ចំណាស់ FA Cup ហើយរូបលោកចង់ប្រើប្រាស់ខ្សែប្រយុទ្ធអន្តរជាតិស្វីសរូបនេះសម្រាប់តួនាទីបម្រុងក្នុងការប្រកួតខាងលើ។
Shaqiri អតីតកីឡាករ Stoke ទើបតែបង្ហាញខ្លួនបានចំនួន ១០លើកប៉ុណ្ណោះសម្រាប់ក្រុមហង្សក្រហម Liverpool នៅរដូវកាលនេះនៅមិនទាន់ប្រាកដថារូបគេសុខចិត្តចាកចេញពីក្លឹបដើម្បីស្វែងរកពេលវេលាចូលលេងបានទៀងទាត់រឺយ៉ាងណា។ បច្ចុប្បន្នហង្សក្រហមមាន ១៤ពិន្ទុនាំមុខគេនៅលើកំពូលតារាងនឹងនៅសល់១ប្រកួតនៅក្នុងដៃ។
ប្រភព៖ Futaa