ក្រុមម្ចាស់ជើងឯកអេស្ប៉ាញ Barcelona បានបណ្តេញគ្រូបង្វឹរបស់ពួកគេគឺលោក Ernesto Valverde ចេញពីតំណែង និងបានតែងតាំងលោក Quique Setien ជំនួសវិញ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃច័ន្ទ។
ការសម្រេចចិត្តក្នុងការបណ្តេញលោក Valverde ត្រូវបានប្រកាសឡើង ក្រោយពីកិច្ចប្រជុំក្រុមប្រឹក្សា ដែលបានចំណាយពេលអស់៤ម៉ោងនៅកីឡដ្ឋាន Camp Nou កាលពីរសៀលថ្ងៃចន្ទ។ ក្លិប Barcelona កំពុងតែស្ថិតនៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga ប៉ុន្តែ បានកត់ត្រាជ័យជម្នះត្រឹមតែ១លើកគត់ក្នុងចំណោមការប្រកួត៥លើកចុងក្រោយរបស់ពួកគេ។
លោក Valverde គឺជាគ្រូបង្វឹកដំបូងគេដែលក្លិបនេះបានបណ្តេញចេញនៅពាក់កណ្តាលរដូវកាល បើគិតចាប់តាំងពីបណ្តេញលោក Louis van Gaal កាលពីឆ្នាំ២០០៣។ ក្លិបបានឲ្យដឹងក្នុងសេចក្តីប្រកាសមួយដែលត្រូវបានចេញផ្សាយកាលពីរាត្រីថ្ងៃចន្ទថា៖ «FC Barcelona និងលោក Ernesto Valverde បានឈានដល់ការព្រមព្រៀងគ្នាមួយ ដើម្បីបញ្ចប់កិច្ចសន្យា ដែលភាគីទាំង២បានព្រមព្រៀងគ្នា។
លោក Setien នឹងត្រូវបង្ហាញមុខនៅក្នុងសន្និសីទសារព័ត៌មានមួយនៅកីឡដ្ឋាន Camp Nou នាវេលាម៉ោង ២:៣០រសៀល (ម៉ោងក្នុងស្រុក) នៅថ្ងៃអង្គារនេះ។ ក្លិបបានបញ្ជាក់ថា៖ «ក្លិប Barcelona និង Quique Setien បានឈានដល់ការព្រមព្រៀងគ្នាមួយជាលាយលក្ខណ៍អក្សរ ដើម្បីក្លាយជាក្រុមឈុតធំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២»៕
ប្រភពព័ត៌មាន៖ Channel News Asia