គិត​ត្រឹម​ខែ​មករា​នេះ នៅ​តាម​លីគ​កំពូល​ៗ​នីមួយ​ៗ​ ក្នុង​ទ្វីប​អឺរ៉ុប​កំពុង​តែ​ស្វះស្វែង​ប្រដេញ​ជើង​គ្នា។ នៅ​ក្នុង​រដូវ​កាល២០១៩/២០ នេះ ភាគ​ច្រើន​នៅ​លីគ​កំពូលៗ​ទាំង ៥ ហាក់​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង ដោយ​គេ​សង្កេត​ឃើញ​មាន​គម្លាត​ពិន្ទុ​រវាង​ក្លឹប​កំពូល​តារាង និង​ក្លឹប​លេខ ២ មាន​ចំនួន​តិច​ៗ​មែនទែន។

នៅ​លីគ​កំពូល​អេស្ប៉ាញ ក្លឹប​លេខ ១ និង​ក្លឹប​លេខ ២ ស្មើ​ពិន្ទុ​គ្នា។ Real Madrid និង​ក្លឹប Barcelona មាន ៤០ពិន្ទុ​ដូច​គ្នា ដោយ​ខុស​តែ​គ្រាប់​បាល់​ប៉ុណ្ណោះ។

ចំណែក​ឯ​នៅ​អ៊ីតាលី​វិញ Inter Milan មាន ៤៦​ពិន្ទុ​ លើស​ពិន្ទុ Juventus ចំនួន ១ពិន្ទុ។ រី​ឯ​នៅ​អាល្លឺម៉ង់​វិញ ក្លឹប RB Leipzig នៅ​កំពូល​តារាង​លើស Monchengladbach ចំនួន ២ពិន្ទុ។ ងាក​មក​មើល​លីគ​កំពូល​បារាំង​វិញ ក្លឹប Paris Saint-Germain ធ្លាប់​តែ​ដាច់​ក្លឹប​លេខ​២ រាប់​សិប​ពិន្ទុ តែ​នៅ​រដូវ​កាល​នេះ ឃ្លាត​តែ ៤ពិន្ទុ​ទេ ដោយ​ Marseille មាន ៤១ពិន្ទុ ហើយ PSG មាន ៤៥ពិន្ទុ។ លីគ​កំពូល​អង់គ្លេស​វិញ ធ្លាប់​តែ​ល្បី​ថា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ប៉ុន្តែ​នៅ​ក្នុង​រដូវ​កាល​នេះ​វិញ Liverpool ដែល​កំពុង​ឈរ​កំពូល​តារាង​ ដាច់​ក្លឹប​លេខ ២ Leicester City រហូត​ដល់​ទៅ​ ១៦ពិន្ទុ៕

Credit: Sabay