ក្លិប Bayern Munich បានបញ្ជាក់យ៉ាងច្បាស់ថាសម្រាប់ក្លឹបនិងមិនចូលរួមដេញថ្លៃចុះហត្ថលេខានាំយកខ្សែបម្រើ-ប្រយុទ្ធ Leroy Sane ពីក្លឹបមេឃខៀវ Man.City យោងតាមលោក Hansi Flick គ្រូបង្វឹកក្រុម Bayern Munich បានបញ្ជាក់ពីការពន្យាពេលខណៈប្រធានផ្នែក កីឡាលោក Hasan Salihamidzic ក៏បានបញ្ជាក់ស្រដៀងគ្នាថា Leroy Sane នឹងមិនស្ថិតក្នុងបញ្ជីទិញចូលនៅខែមករានេះទេ។
ការពិតលោក Salihamidzic មិនបានបដិសេធពីការព្យាយាមចាប់អារម្មណ៏របស់ក្លឹបក្នុងការ នាំយកកីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះ ប៉ុន្តែបញ្ហារបួសជង្គង់ដ៏អូសបន្លាយដ៏ នោះជាមូលហេតុដែលធ្វើអោយក្លឹបយក្សអាឡឺម៉ង់រូបនេះសម្រេចលុបចោលផែនការខាងលើនេះតែម្តង។
Bayern Munich ទើបតែព្រមព្រៀងចុះហត្ថលេខានាំយកអ្នកចាំទី Alexander Nubel ពីក្លឹប Schalke ដោយគ្មានតម្លៃខ្លួន នៅចុងបញ្ចប់នៃរដូវកាលនេះដែលហាក់ដូចជាកំពុងធ្វើអោយអ្នកចាំទីជើងចាស់ Manuel Neuer ស្ថិតក្នុងសម្ពាធថ្មីមួយ។
ប្រភព៖ Foxsportsasisa