លោក Jose Mourinho បានអះអាងថា តារាឆ្នើមៗរបស់ក្រុម Tottenham បានជួបបញ្ហា អំឡុងពេលនៃការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Middlesbrough ដោយសារតែបាល់សម្រាប់ការប្រកួត FA Cup មានទម្ងន់ស្រាលពេក។
ក្រុមរបស់លោក Mourinho ត្រូវតែធ្វើការវាយបកនៅតង់ទី២ដើម្បីរកបានគ្រាប់បាល់តាមស្មើវិញតាមរយៈខ្សែបម្រើ Lucas Moura និងដើម្បីទទួលបានឱកាសក្នុងការលេងក្នុងការប្រកួតជុំទី៣ បន្ទាប់ពីដេញតាមពីក្រោយតាមរយៈគ្រាប់បាល់របស់កីឡាករ Ashley Fletcher នាកីឡដ្ឋាន Riverside។
ប៉ុន្តែ លោក Mourinho បានលើកឡើងថា ភាពផ្សេងគ្នានៃទម្ងន់បាល់ក្នុងការប្រកួត FA Cup ជាមួយនឹងបាល់ក្នុងការប្រកួតក្របខ័ណ្ឌ Premier League បានផ្តល់ការលំបាកដល់ក្រុមរបស់លោក ក្នុងការបង្ហាញកម្រិតលេងឲ្យបានពេលជួបជាមួយនឹងក្រុមលេងក្នុងក្របខ័ណ្ឌលំដាប់ទី២។ គ្រូបង្វឹករូបនេះបានប្រាប់ទូរទស្សន៍ BT Sport បានឲ្យដឹងថា៖ «ខ្ញុំគិតថា បាល់នេះគឺជាបាល់ប្រកួតតាមឆ្នេរខ្សាច់។
វាស្រាលពេកហើយ។ ខ្ញុំគិតថា វាមិនជួយដល់កីឡាករឡើយ។ ប៉ុន្តែ នោះមិនមែនជាលែសឡើយ»។ លោក Mourinho ក៏មិនពេញចិត្តគ្រាប់បាល់បញ្ចូលទីរបស់ក្រុម Middlesbrough ផងដែរ ដោយលើកឡើងថា គ្រាប់បាល់នោះគួរតែត្រូវបានលុបចោលដោយប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ប្រសិនបើប្រព័ន្ធនេះត្រូវបានប្រើប្រាស់។ លោក Mourinho បានឲ្យដឹងថា៖ «ពិតណាស់ ដោយសារតែគ្រាប់បាល់របស់ Middlesbrough គឺជាបាល់ offside។ VAR នឹងផ្តល់នូវការកាត់សេចក្តីថា ជាបាល់ offside»៕
ប្រភពព័ត៌មាន៖ Channel News Asia