វិ​រៈ​បុរស​អ្នកចាំទី​បាល់ទាត់​ដ៏​ល្បី​របស់ Bayern Munich កាលពី​ជិត ២០ឆ្នាំមុន Oliver Kahn បាន​ទទួល​តំណែង​មួយ​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​ក្លិប​។ ​អតីត​អ្នកចាំទី​ជំរើស​ជាតិ​អាល្លឺម៉ង់ ​Kahn ត្រូវ​បាន​តែង​តាំង​នៅ​ខែ​សីហា ​និង​ចូលកាន់​តំណែង​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា​។

លោក​គ្រោង​នឹង​ស្នង​តំណែង​លោក Karl-Heinz Rummenigge​ ជា​ប្រធាន​ក្លឹប​ជើងឯក​អាល្លឺម៉ង់​នោះ​នៅ​ចុង​ឆ្នាំ​២០២១។ បុរស​វ័យ ៥០​ឆ្នាំ​រូប​នេះ​ធ្លាប់​បង្ហាញខ្លួន​បាន​ចំនួន ៦៣២​ប្រកួត​អំឡុង​ពេល ១៤​ឆ្នាំ​ជាមួយ​ Bayern Munich ដោយ​បាន​ឈ្នះ​ពានរង្វាន់ Bundesliga ចំនួន ៨​ដង​ និង​UEFA Champions League នៅ​ឆ្នាំ២០០១​។ ​

លោក​ក៏បាន​សំរេច​ចិត្ត​ចូលនិវត្តន៍​នៅ​ឆ្នាំ២០០៨​។​ ​ក្រោយមក​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ ​ក៏បាន​បង្កើត​មូលនិធិ Oliver Kahn ដើម្បី​គាំទ្រ​ដល់​យុវជន​ដែល​ជួប​ការ​លំបាក​ក្នុង​សង្គម​៕