ក្រុមហង្សក្រហម Liverpool បាន​យក​ឈ្នះ​ Wolverhampton យ៉ាង​តានតឹង​បំផុត​ក្នុង​លទ្ធផល​ ១​ទល់​នឹង​ ០​កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួតក្របខណ័្ឌត Premier League សប្ដាហ៍​ទី​១៩។

ក្នុង​ការ​ប្រកួត​នោះ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​សកម្មភាព​សំខាន់​ៗ​ពីរ​ដែល​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​លទ្ធផល​។​ ទី​មួយ​គឺ​គ្រាប់​បាល់​នាំ​មុខ​​របស់​ Sadio Mane នៅ​នាទី​៤២​គឺ​ជា​ការ​ដក់​ទ្រូង​ទម្លាក់​បាល់​ឲ្យ​របស់​ Adam Lallana ដែល​មាន​ការ​តវ៉ា​ថា​ប៉ះ​ដៃ។

ក្រោម​ការ​ពិនិត្យ​មួយ​សន្ទុះ​របស់​ VAR អាជ្ញាកណ្ដាល​សម្រេច​ឲ្យ​បាល់​នោះ​ទៅ Liverpool ដោយ​អះអាង​ថា​គ្មាន​ការ​ប៉ះ​ដៃ​នោះ​ទេ។​ មួយ​ទៀត​​នៅ​នាទី​៤៥+ កីឡាករ​ Pedro Neto បាន​តាម​ស្មើ​ឲ្យ​ Wolves វិញ​ប៉ុន្តែ​ក្រោយ​ឆែក​ VAR ត្រូវ​លុប​គ្រាប់​ចោល​វិញ​ដោយ​សារ​បាល់​ក្រៅ​ល្បែង (Offside)៕

វីដេអូ៖