ចាប់តាំងពីប្ដូរឈ្មោះពី European Cup ទៅកាន់ UEFA Champions League ក្នុងឆ្នាំ ១៩៩២ មានតែ៦ក្លឹបទេ ដែលឈ្នះទាំង ៦ប្រកួតក្នុងវគ្គចែកពូល។ ក្លឹបទាំងនោះមានដូចជា៖
១. ក្លឹប Real Madrid៖ ក្លឹបមកពីរាជធានីនៃប្រទេសអេស្ប៉ាញមួយនេះ បានឈ្នះគ្រប់ប្រកួតទាំងអស់ក្នុងវគ្គចែកពូលបានរហូតដល់ទៅ ២ដងឯណោះដោយក្នុង រដូវកាលឆ្នាំ ២០១១/១២ និង រដូវកាលឆ្នាំ ២០១៤/១៥។
២. ក្លឹប Barcelona៖ ក្លឹបមកពីលីគកំពូលអេស្ប៉ាញនេះ ក៏ធ្លាប់ឈ្នះគ្រប់ប្រកួតក្នុងវគ្គចែកពូលនេះដែរ គឺក្នុងរដូវកាលឆ្នាំ ២០០២/០៣។
៣. ក្លឹប FC Spartak Moskva (Moscow)៖ ក្លឹបមកពីរដ្ឋធានីសហព័ន្ធរុស្ស៊ីនេះ ក៏ធ្លាប់ឈ្នះគ្រប់ ៦ប្រកួតក្នុងវគ្គចែកពូលនៅរដូវកាលឆ្នាំ ១៩៩៥/៩៦។
៤. ក្លឹប Paris Saint-Germain៖ ក្លឹបយក្សបារាំងមួយនេះ ធ្លាប់បានពេញ ១៨ពិន្ទុក្នុងវគ្គ Group Stage បានម្ដងគឺនៅរដូវកាលឆ្នាំ ១៩៩៤/៩៥។
៥. ក្លឹប AC Milan៖ ក្លឹបមកពី Serie A មួយនេះ បានឈ្នះគ្រប់ប្រកួតក្នុងវគ្គចែកពូលនៃ UEFA Champions League នៅរដូវកាលឆ្នាំ ១៩៩២/៩៣។
៦. ក្លឹប Bayern Munich៖ ក្លឹបនៃ Bundesliga នេះ យកបាន ១៨ពិន្ទុពេញ នៃវគ្គចែកពូលនៅរដូវកាល ២០១៩/២០នេះ៕
By: Sabay