ក្លឹបអ្នកមានបុណ្យ Barcelona គ្រោងនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេជាថ្មីម្តងទៀតដើម្បីចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធឆ្នើម Neymar ពី Paris Saint Germain មកកាន់ ទឹកដី Camp Nou នៅដើមរដូវ ក្តៅឆ្នាំ ២០២០ខាងមុខដោយ យោងតាម Mundo Deportivo បានចុះផ្សាយ។
ស្របពេលដែលកីឡាករអន្តរជាតិប្រេស៊ីល ប្រេស៊ីលរូបនេះនៅតែមានចេតនាចង់វិលត្រឡប់មករួមទ្រនំក្លឹបដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់វិញខណៈម្ចាស់ជើងឯក La Liga ព្យាយាមម្តងហើយម្តងទៀតនិងបានត្រៀមចរចារនូវកិច្ចព្រមព្រៀងតម្លៃខ្លួន ១៨០ លានផោន (២០០ លានដុល្លារអាមេរិក)ដាក់អោយជើងឯក Ligue១ បារាំងពិចារណា នៅពេលចុងបញ្ចប់នៃរដូវកាលនេះ។
Neymar បច្ចុប្បន្នរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី៨ គ្រាប់និងចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ចូលទី (Assist) ៤ ដងសម្រាប់លីកកំពូលបារាំង Ligue១ សម្រាប់ការចាប់ផ្តើមរដូវកាល២០១៩-២០២០កន្លងមកនេះ ។
ប្រភព៖ Goal