Neymar បានបង្ហាញពីរបួសកជើងរបស់ខ្លួនហើមយ៉ាងធំ ធ្វើឲ្យគេខកខានមិនអាចចូលរួមលេងឲ្យជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ Copa America ដែលនឹងមកដល់ក្នុងពេលឆាប់ៗ។
ខ្សែប្រយុទ្ធរបស់ក្លឹប Paris Saint-Germain បានបង្ហោះរូបមួយសន្លឹកលើបណ្ដាញសង្គម Instagram បង្ហាញពីការហើមនៅតំបន់កជើង។ កីឡាករវ័យ២៧ឆ្នាំបានទទួលរងរបួសនៅពាក់កណ្ដាលវគ្គទីមួយ ពេលដែលប្រេស៊ីលឈ្នះ ២-០ ក្នុងការប្រកួតមិត្តភាពជាមួយកាតារ កាលពីម្សិលមិញ។
ភ្លាមៗ Neymar ត្រូវក្រុមគ្រូពេទ្យនាំចេញពីទីលាន ព្រោះមិនអាចលេងបន្ត។ អង្គុយនៅកៅអីបម្រុងកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបានយកដៃខ្ទប់មុខ ហើយយំ និងស្អំទឹកកកលើកជើង។ នេះគឺជាទុក្ខជាន់ទុក្ខមួយកម្រិតរបស់ Neymar ព្រោះក្រៅពីរបួស គេកំពុងមានបញ្ហាជាមួយនារីម្នាក់បានចោទប្រកាន់រឿងរំលោភ ដែលកើតឡើងនៅទីក្រុងប៉ារីស៕
Neymar បង្ហាញកជើងហើមប៉ុណ្ណាប៉ុណ្ណី មិនអាចជួយប្រេស៊ីលលេង Copa America
អត្ថបទទាក់ទង