ប្រិយមិត្តប្រាកដជាដឹងស្រាប់ហើយថា ក្លឹប Real Madrid ឈ្នះពាន UEFA Champions League ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ដោយឈ្នះ ១៣សម័យ។ លើសពីនេះទៅទៀត នៅក្នុងសតវត្សទី២១ ប្រធានក្រុម (Captain) ដែលដឹកនាំក្រុមលើកពានកំពូលអឺរ៉ុបច្រើនដងជាងគេ ក៏ជាកីឡាករមកពី Real Madrid គឺ ខ្សែការពារអេស្ប៉ាញ Sergio Ramos។
Ramos ត្រូវបានតែងតាំងជាប្រធានក្រុមទី១ របស់ Real Madrid កាលពីឆ្នាំ២០១៥ ក្រោយពេលដែលអ្នកចាំទីវីរបុរសរបស់ក្លឹប Iker Casillas ចាកចេញពីក្លឹបទៅកាន់ Porto នៃព័រទុយហ្គាល់។
ខ្សែការពាររូបនេះ បានជួយក្លឹបឲ្យឈ្នះពាន UEFA Champions League ក្នុងនាមជាប្រធានក្រុម ៣ឆ្នាំជាប់គ្នាគឺ ឆ្នាំ២០១៦ ២០១៧ និងឆ្នាំ២០១៨។ នៅក្នុងសតវត្សទី២១នេះដែរ ប្រធានក្រុមភាគច្រើនលើកពាន UEFA Champions League បានតែម្ដងៗប៉ុណ្ណោះ ដោយមានតែកីឡាករ ២រូបទៀតទេ ដែលលើកបាន ២ដងគឺ អតីតខ្សែការពារប្រធានក្រុម Barcelona លោក Carles Puyol (២០០៦ និង ២០០៩) និងអតីតប្រធានក្រុម AC Milan លោក Paolo Maldini (២០០៣ និង ២០០៧)៕