ក្រុមម្ចាស់ផ្ទះ Lazio បានធ្វើការវាយបកផ្តួលក្រុម Juventus ដែលនៅសល់គ្នាតែ ១០ នាក់និងជាការផ្តល់រសជាតិបរាជ័យលើកដំបូងសម្រាប់ក្រុមការពារតំណែងជើងឯក Serie A នៅរដូវកាល២០១៩-២០២០នេះសម្រាប់សប្តាហ៏ទី១៥កាលពីយប់ថ្ងៃទី៧ធ្នូ ២០១៩នេះ។ កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានបើកឆាករកគ្រាប់បាល់បញ្ចូលទីនៅនាទីទី២៥ ពាក់ កណ្តាលតង់ទី ១ ។

យ៉ាងណាមិញ Lazio បានធ្វើការវាយបកតាមស្មើវិញនៅនាទីទីទី៤៥ដោយកីឡាករ Luiz Felipe តែតបញ្ចូលទីមុនពេលខ្សែបម្រើ Juan Cuadrado របស់ Juventus ត្រូវអាជ្ញាកណ្តាលបណ្តេញចេញ ។

ការប្រកួតឈានដល់តង់ទី២កីឡាករ Milinkovic-Savic បានរកគ្រាប់បាល់បញ្ចូលទីដើម្បី ធ្វើឲ្យ Lazio នាំមុខ២ទល់និង១ខណៈ Ciro Immobile ស៊ុតបាល់ពិន័យប៉េណាំងទីមិនបានសម្រេច ត្រូវអ្នកចាំទី Wojciech Szczesny ជួយសង្គ្រោះបាល់បាន។យ៉ាងណាមិញខ្សែប្រយុទ្ធ Lazio កីឡាករ Caicedo រកបានគ្រាប់បាល់ទី៣អោយម្ចាស់ផ្ទះនៅនាទីទី៩០+៥ដើម្បីបញ្ចប់ក្នុងលទ្ធផល Lazio ៣:១ Juventus។ Lazio បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន គម្លាត៣ពិន្ទុពីក្រុមលេខ២ Juventus ព្រមទាំង៥ពិន្ទុពីក្រុមលេខ១ Inter Milan ។

ប្រភព៖ BBC

វីដេអូ៖