បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបយក្សអេស្ប៉ាញទាំងពីរ Real Madrid និង Barcelona បាននឹងកំពុងតែចាប់អារម្មណ៍ចង់បានខ្សែការពាររបស់ Inter Milan កីឡាករ Milan Skriniar។

ទាំង Real Madrid និង Barcelona សុទ្ធតែកំពុងសម្លឹងមើលក្នុងការនាំចូលខ្សែការពារបន្ថែមដើម្បីពង្រឹងក្រុមរៀងៗខ្លួន ខណៈ Skriniar ត្រូវបានគេរាយការណ៍មកថាកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបទាំងពីរ។ យ៉ាងណាមិញ Skriniar បានចាប់អារម្មណ៍ក្នុងការទៅចូលរួមជាមួយជើងឯក La Liga រដូវកាលមុន Barcelona ជាជាងការផ្លាស់ទៅលេងនៅកីឡដ្ឋាន Santiago Bernabeu ជាមួយ Real Madrid។

គួរឲ្យដឹងដែរថា ខ្សែការពារជម្រើសជាតិស្លូវ៉ាគី Skriniar បានផ្លាស់ពី Sampdoria មកចូលរួមជាមួយ Inter Milan កាលពីឆ្នាំ២០១៧ ដោយចូលលេងបាន ៨៤ប្រកួត និងរកគ្រាប់បាល់បាន ៤គ្រាប់ក្នុងនាមជាខ្សែការពារកណ្ដាល៕

ប្រភព​​​៖ FoxSportsAsia