ក្នុង​ការ​ប្រកួត UEFA Champions League ​នៅ​យប់មិញ​នេះ ​ក្រុម Barcelona ​បាន​វាយ​បក​យក​ឈ្នះ​ក្រុម Inter Milan ​បាន​២-១ ​វិញ ​ក្រោយ​ពី​ត្រូវ​ក្រុម​របស់​លោក Conte ​នាំ​មុខ​តាំង​ពី​នាទី​ទី​២។

ខ្សែប្រយុទ្ធ Luis Suarez បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ដើម្បីជួយឲ្យក្រុម Barcelona ដណ្តើមបានជ័យជម្នះ ២-១ លើក្រុម Inter Milan ក្នុងក្របខ័ណ្ឌ Champions League និងធ្វើឲ្យលោក Antonio Conte ស្គាល់ចាញ់ជាលើកដំបូង បើគិតចាប់តាំងពីលោកចូលដឹកនាំក្រុមអ៊ីតាលីមួយនេះ។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ដែរ Messi ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ដែរ​ថា​នេះ​ទើប​ជា​ការ​ចាប់​ផ្ដើម​របស់​ខ្លួន​ប៉ុណ្ណោះ ​ក្រោយ​ពី​ជា​សះស្បើយ​ពី​របួស។ ​នេះ​ជា​ប្រកួត​ដំបូង​ដែល​ខ្លួន​គេ​អាច​លេង​បាន​ពេញ​៩០​នាទី ​ហើយ​អ្វី​គ្រប់​យ៉ាង​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​សម្រាប់​ក្រុម Barcelona៕

វីដេអូ: