ខ្សែ​ការពារ​ក្លឹប Barcelona កីឡាករ Gerard Pique បាន​ប្រាប់​សារព័ត៌មាន Marca ថា ក្លឹប​កាតាឡាន់​មួយ​នេះ មាន​ទម្រង់​លេង​មិន​សូវ​ល្អ​នៅ​រដូវ​កាល ២០១៩/២០ ដោយ​សារ​តែ ប្រកួត​មិត្តភាព​នៅ​មុន​បើក​រដូវ​កាល (Pre-Season)។

កីឡាករដែលមានវ័យ៣២ឆ្នាំ Pique នឹងមានសញ្ជាតិអេស្ប៉ាញបាននិយា​ថា៖ ក្លឹបអ្នកមានបុណ្យ FC Barcelona នៅ​ដើម​រដូវ​កាល​នេះ បាន​លេង​ប្រកួតនៅក្របខណ្ឌ័​ La Liga បាន ៦​ប្រកួត ដោយ​ឈ្នះ ៣​ប្រកួត ចាញ់ ២​ប្រកួត និង​ស្មើ​ ១​ប្រកួត​ ហើយ​កំពុង​ឈរ​លេខ ៤ ដោយ​មាន ១០​ពិន្ទុប៉ុណ្ណោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Barcelona បាន​ធ្វើ​ដំណើរ​ទៅ​លេង​ប្រកួត​មិត្តភាព មុន​បើក​រដូវ​កាល​ជា​ច្រើន​កន្លែង​ណាស់​ដូច​ជា លេង​នៅ​ប្រទេស​ជប៉ុន រួច​បន្ត​ទៅ​កាន់​សហរដ្ឋអាមេរិក​ មុន​នឹង​ត្រលប់​មក​កាន់​ប្រទេស​អេស្ប៉ាញ​វិញ។