ក្រុមទើបឡើងមកពីក្របខណ្ឌលីកលំដាប់ទី២Granada បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេ​បាន​ផ្តួលម្ចាស់ជើងឯក La Liga នៅសប្តាហ៏ទី៥ ដើម្បី ឡើងមកឈរលើកំពូលតារាងរដូវ​កាលថ្មី​២០១៩-២០២០នេះ ក្រោយចាប់ផ្តើមត្រឹមតែ២នាទីប៉ុណ្ណោះកីឡាករ Ramon Azeez បានរកគ្រាប់​បាល់​​នាំមុខ​មុននៅត្រឹមនាទីទី២ប៉ុណ្ណោះសម្រាប់ក្រុមម្ចាស់ផ្ទះទៅហើយ ។

ទោះបីជាអ្នកចាត់ការ Barcelona លោក Ernesto Valverde បានដាក់បញ្ចូល កីឡាករ Lionel Messi និងកីឡាករវ័យក្មេង Ansu Fati តាំងតែពីតង់ ទី ១ ប៉ុន្តែ នៅតែមិនអាច​ស្រោច​ស្រង់​ស្ថាន​ការណ៏​បានបន្ទាប់ពី Vadillo បន្ថែមគ្រាប់បាល់ទី២នៅនាទីទី៦៦តង់ទី២ដោយបាល់ប៉េណាំងទី ក្រោយ​ពីខ្សបម្រើ Arturo Vidal ធ្វើអោយបាល់ប៉ះដៃក្នុងតំបន់គ្រោះថ្នាក់។បញ្ចប់ក្នុង​លទ្ធផលម្ចាស់ផ្ទះ ​Granada​ ២:0 Barcelona ។

លទ្ធផលនេះបានរុញច្រានអោយ Barcelona ជួបការចាប់ផ្តើមយុទ្ធនាការណ៏រដូវកាលថ្មី នៅ La Liga ដ៏​អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះនិងបាននាំក្រោយធ្លាក់ទៅ​ឈរនៅ​លំដាប់​ទី ៧ ដោយមានគម្លាត ៣ ពិន្ទុនៅពីក្រោយក្រុមកំពូលតារាងបច្ចុប្បន្ន ។ការប្រកួតមួយគូទៀត Atletico Madrid បានខកខានឱកាសឡើងទៅឈរនៅកំពូលតារាងក្រោយខក ជិត្តជួបលទ្ធផលបានត្រឹ0:0​ជា​មួយ​ក្រុមភ្ញៀវ Celta Vigo ។