គេហទំព័រAs បានចុះផ្សាយថាៈក្លិបយក្សអ៊ីតាលី Juventus ធ្លាប់ទទួលបានជោគជ័យក្នុងការនាំយកកីឡាករ​ដែល​មានបទ​ពិសោធន៏​ជាច្រើន​មករួម​ក្រុមដូចជា Emre Can និង Aaron Ramsey ដោយគ្មានតម្លៃខ្លួនកាលពី​មុនបើក​រដូវ​កាលថ្មីនេះ។ហើយ កីឡាករកាន់ឆ្នាំ ៣រូប​ដែល​កិច្ច​សន្យា​របស់​ពួកគេ​និងត្រូវ​បញ្ចប់នៅ ក្នុងឆ្នាំ ២០២០ ខាង​មុខ​មានដូចជាអ្នកចាំទី David de Gea, Eric Bailly និង Nemanja Matic បានក្លាយជាគោលដៅសម្រាប់​ Juventus ។

សម្រាប់អ្នកចាំទី សញ្ជាតិអេស្ប៉ាញ De Gea បានបង្ហាញចេតនាមិនចង់បន្តលេងអោយ Man.United ក្រោយ​ទាមទារប្រាក់ឈ្មួលពលកម្មនឿយហត់ប្រចាំសប្តាហ៏មិនបានតាមតម្រូវការស្របពេលរូបគេមិនទាន់បានបន្តកិច្ចសន្យាថ្មីជាមួយក្លឹបនៅឡើយទេស្របពេលអ្នកចាំទីបច្ចុប្បន្នរបស់ Juventus គឺ Szczesny ហើយ Buffon គឺជាកីឡាករដៃទី២។សម្រាប់ Bailly ក៏ដូចគ្នាខណៈកិច្ចសន្យារបស់ខ្លួននិងបញ្ចប់នៅឆ្នាំក្រោយ​ហើយរូបគេ​កំពុង​មាន​បញ្ហារបួសក៏នៅមិនប្រាកដថាការផ្ទេរទៅកាន់ Juventus និងធានាបានកៅអីជម្រើស១១នាក់ដំបូងបានឡើយ បន្ទាប់ពីខ្សែការពារវ័យក្មេង De Ligt កំពុងបំពេញតួនាទីមួយនេះក្រោយពីប្រធានក្រុម Chiellini របួស។

រីឯ Matic វិញបានបង្ហាញទម្រង់លេងល្អបំផុតកាលពីនៅ Chelsea ។ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី រូបគេស្ទើរតែមិនមានឪកាសបង្ហាញខ្លួនចូលលេងទាល់តែសោះ ដូច្នេះ Juventus និងមិនស្ទាក់ស្ទើរក្នុងការសម្រេច ចិត្តនាំយករូបគេមករួមក្រុមនោះទេ។