យោង Diario Gol នៅអេស៉្បាញបានចុះផ្សាយថាសមាជិកថ្មី Eden Hazard កំពុងអំពាវនាវឱ្យក្លឹបអធិរាជសបំភ្លេចក្តីសុបិន្តក្នុងចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Neymar មកកាន់ទឹកដី Santiago Bernabeu ហើយ បង្កើនការចរចារដើម្បីផ្ទេរយកខ្សែបម្រើ Paul Pogba របស់ក្រុម Man.United មកជំនួសវិញ ។
មូលហេតុក៏ព្រោះតែការយល់ឃើញរបស់ប្រធានក្រុម Sergio Ramos និងគ្រូបង្វឹក Zinedine Zidane ត្រូវបានប្រភពខាងលើចុះផ្សាយថាពួកគេទាំងពីរក៏ឯកភាពតាមការយល់ឃើញរបស់ Hazard លើករណីដូចគ្នានេះដែរ ខណៈ ទីផ្សារដោះដូរកីឡាករអ៊ឺរ៉ុបនិងត្រូវបិទក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខនេះ។ Pogba មានទំនាក់ទំនងនិងការចាប់អារម្មណ៏ពីសំណាក់ក្លឹប Real Madrid អស់រយៈពេលជាច្រើនខែមកហើយប៉ុន្តែបិសាចក្រហម បានទាមទារប្រាក់យ៉ាងច្រើនសម្រាប់កិច្ចព្រមព្រៀងនេះ ។
ផ្ទុយទៅវិញ Florentino Perez នៅតែចង់បាន Neymar ប៉ុន្តែផ្អែកលើតម្លៃខ្លួនក្លឹបអាចពិចារណាការចុះហត្ថលេខានាំយកខ្សែបម្រើ Pogba មករួមក្រុមច្រើនជាង Neymar ខណៈដែលកីឡាករអន្តរជាតិបារាំងរូបនេះនៅមិនទាន់ប្រាកដពីអនាគតរបស់ខ្លួននៅកីឡាដ្ឋាន Old Trafford និងទៅជាយ៉ាងណាពិតប្រាកដនោះដែរ។