ខ្សែការពារស្លាបស្តាំ Davide Zappacosta របស់ក្លិប Chelsea នឹងត្រូវចូលរួមជាមួយនឹងក្លិប Roma ក្នុងលក្ខខណ្ឌខ្ចីជើងពេញ១រដូវកាល។ ខ្សែការពារអន្តរជាតិអ៊ីតាលីវ័យ២៧ឆ្នាំរូបនេះ បានធ្វើដំណើរទៅដល់ទីក្រុងរ៉ូម កាលពីថ្ងៃអង្គារ ដើម្បីបំពេញការផ្ទេររបស់គេ។ Zappacosta បានចូលរួមជាមួយនឹងក្លិប Chelsea ពីក្លិប Torino ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ ក្នុងតម្លៃខ្លួន២៣លានផោន កាលពីឆ្នាំ២០១៧។
ប៉ុន្តែ ក្រោយពីបានបង្ហាញខ្លួន២២លើកក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅរដូវកាលទី១របស់គេ រូបគេបានលេងត្រឹមតែ៤លើកគត់ ក្នុងរដូវកាលឆ្នាំ២០១៨-២០១៩។ រូបគេមិនទាន់បានបង្ហាញខ្លួនឲ្យក្រុម Chelsea នៅរដូវកាលនេះ នៅឡើយទេ។ ស្របពេលជាមួយគ្នានេះ ខ្សែការពារ David Luiz និង Gary Cahill បានចាកចេញេពីកីឡាដ្ឋាន Stamford Bridge រួចជាស្រេច នៅរដូវកាលនេះ៕
ប្រភពព័ត៌មាន៖ BBC