ក្រុមហង្សក្រហម Liverpool បានផ្តួលក្រុម Southampton ក្នុងលទ្ធផល២:១សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី២ បន្ទាប់ពីពួកគេផ្តួល Norwich កាលពីសប្តាហ៏ទី១បើទោះបីជាអ្នកចាំទី Adrian បានបង្កើតកំហុសយ៉ាងណាក្តី ។
ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបបាននាំមុខក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២-០ដែលគ្រាប់បាល់ទី១រកបានដោយកីឡាករ Sadio Mane នាទីទី(៤៥+១) និង គ្រាប់បាល់ទី២រកបានដោយកីឡាករ Firmino នៅនាទីទី៧១ ខណៈអ្នកចាំទីដៃទី ២ របស់ Liverpool ដែលចូលជំនួសអ្នកចាំទីដៃទី១គឺកីឡាករ Alisson បានបង្កកំហុសទាត់បាល់ប៉ះជើងកីឡាករ Danny Ings ធ្វើអោយរូបគេមានឪកាសរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី១គ្រាប់វាយបកតាមពីក្រោយវិញប្រឆាំងនឹងអតីតក្លិបរបស់ខ្លួន។
Adrian កាលពីថ្ងៃព្រហស្បត្ត៏កីឡាករអន្តរជាតិអេស្បាញរូបនេះបានសាងគុណសម្បត្តិ ជួយសង្គ្រោះបាល់ពីការទាត់កាត់សេចក្តីគ្រាប់បាល់ទី៥ របស់ខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham ដើម្បីជួយហង្សក្រហមផ្តួល តោខៀវ Chelsea ដើម្បីលើកពាន Super Cup ក្រោយពីទទួលលទ្ធផលស្មើគ្នា ២:២ក្រោយការប្រកួត១២០នាទី ។