ក្រុម Bayern Munich ចាប់ផ្តើមប្រកួតរដូវកាលសប្តាហ៏ទី១ក្នុងលទ្ធផលមិនសូវល្អទេគឺ​បានត្រឹម​ស្មើគ្នា​ជាមួយ​ក្រុមភ្ញៀវ Hertha Berlin ២:២សម្រាប់ការប្រកួតនៅលីកកំពូលអាឡឺម៉ង់ Bundesliga ។

ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​ប៉ូឡូញ​កីឡាករ Robert Lewandowski បានរកគ្រាប់បាល់ដំបូងនៃការបើករដូវកាលថ្មីនេះនៅ​ នាទីទី២៤ ខណៈ​​ដែលកីឡាករក្រុមភ្ញៀវធ្វើការវាយបកតាមស្មើនិងនាំមុខវិញដោយកីឡាករ Dodi Lukebakio នៅ​នាទីទី​៣៦និង Marko Grujic នៅនាទីទី៣៨(Grujic ជាកីឡាករលេងក្នុងលក្ខណ្ឌ​ខ្ចីជើងពីក្រុម Liverpool) មុន​ពេលកីឡាករ Lewandowski ដដែលបានជួយសង្គ្រោះក្រុមរបស់គ្រូបង្វឹក Niko Kovac ដោយវាយបក​តាម​ស្មើវិញដោយបាល់ពិន័យ ១១ ម៉ែត្រក្រោយពីធ្វើការត្រួពិនិត្យដោយប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល ក្រោយ ពីមានការប្រជែងគ្នាជាមួយនិងកីឡាករ Grujic​។

យ៉ាងណាមិញគ្រូបង្វឹក Bayern Munich លោក Niko Kovac បានផ្តល់បទសម្ភាសន៏ក្រោយចប់ការប្រកួតថា : វាមិនមែនជាការ​ចាប់ផ្តើមដោយមានកំហុសឆ្គងនោះទេតែក្រុម​របស់យើងគួរតែឈ្នះការប្រកួតនេះ។