ខ្សែបម្រើជប៉ុនជំរើសជាតិជប៉ុន Shinji Kagawa បានចាកចេញពី Borussia Dortmund ទៅចូលរួមជាមួយ Real Zaragoza ក្នុងលីកលំដាប់ទី ២ របស់អេស្បាញ។កីឡាករខ្សែបម្រើអន្តរជាតិជប៉ុនវ័យ ៣០ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ២ ឆ្នាំនៅឯកីឡាដ្ឋាន La Romareda ខណៈក្រុមត្រៀមប្រកួតបើករដូវកាលជាលើកទី៧ជាប់គ្នាក្រោយធ្លាក់ពីLa Liga ។
Kagawa បានវិលត្រលប់ទៅចូលរួមជាមួយ Dortmund ក្នុងឆ្នាំ ២០១៤ ជាលើកទី ២ ក្រោយចំណាយពេលទៅលេងនៅក្រុមបិសាចក្រហមអស់រយៈពេល២ ឆ្នាំ និងបានបង្ហាញខ្លួនចូលលេងទៀងទាត់ដូចការរំពឹងទុកក្រោយវិលត្រលប់មកពីអង់គ្លេសវិញ ប៉ុន្តែចាប់តាំងពីរដូវកាល ២០១៦-២០១៧ រូបគេមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់របស់ក្រុមនិងត្រូវបានក្លឹប Besiktas របស់ប្រទេសគួគី ខ្ចីជើង មុនដល់ពេលផ្លាស់ទៅអេស្បាញនាពេលនេះ។
លឹបReal Zaragoza សង្ឃឹមថា Kagawa និងជាកម្លាំងមួយជួយក្រុមដើម្បីមានឪកាសឡើងមកលេងនៅក្រប ខណ្ឌលំដាប់កំពូលLa Liga វិញក្រោយធ្លាក់ទៅលេងនៅលីកទី២ចាប់តាំងពីរដូវកាល២០១២-២០១៣មកម្លេះ។
ខ្សែបម្រើជប៉ុនShinji Kagawa ផ្លាស់ពីក្លឹប Dortmund ទៅក្លឹបReal Zaragoza
អត្ថបទទាក់ទង