ក្លឹប FC Barcelona នៅតែមមាញឹកនៅឡើយសម្រាប់ទីផ្សារដោះដូរកីឡាករ ព្រោះតែកីឡាករខ្លះជាចំណែកលើស សម្រាប់ការចាប់ផ្តើមរដូវកាលថ្មី។ ប្រធានក្លឹប Josep Maria Bartomeu បានសារភាពថាការដោះដូរមិនទាន់ចប់ទេយើងនិងកំពុងបន្តដំណើរការទៅមុខទៀតមុនពេលទីផ្សារដោះដូរត្រូវបិទ ហើយប្រធានបទផ្ទេរ Neymar ត្រូវបានគេលើកយកមកនិយាយច្រើនបំផុតនោះបានឈានទៅដល់ទីបញ្ចប់បន្ទាប់ពីមិនត្រូវថ្លៃ ស្របពេលក្លឹបបានសិក្សាពីការខ្ចីជើងជំនួសវិញប៉ុន្តែហាក់ដូចជានៅស្ងប់ស្ងៀមនៅឡើយ ។
ផ្ទុយទៅវិញកីឡាករ៣រូបនេះគឺក្លឹបនៅតែចង់លក់ពួកគេចេញមុនការប្រកួត La Liga ២០១៩-២០២០ ចាប់ផ្តើម
១.Coutinho
Coutinho បានវិលត្រឡប់មកហ្វឹកហាត់នៅថ្ងៃនេះវិញបន្ទាប់ពីឈ្នះ Copa America កាលពីខែមុន។ ខ្សែបម្រើរូបនេះត្រូវបានក្លឹបដាក់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងដោះដូរយក Neymar មក CampNou តែក្រុម PSG ហាក់ដូចជា មិនចាប់អារម្មណ៏និងរូបគេខណៈមានពត៌មានលើកឡើងថារូបគេសម្លឹងរកឪកាសវិលត្រលប់ទៅក្របខ័ណ្ឌ PremierLeague វិញផងដែរ។
២.Rakitic
រឿងរ៉ាវស្រដៀងគ្នានិង Coutinho ដែរគឺគ្រូបង្វឹក Ernesto Valverde បាននិយាយថាគាត់មិនអាចធានានូវកៅអី ជម្រើសដំបូងនៅក្នុងក្រុមសម្រាប់ខ្សែបម្រើកណ្តាលសញ្ជាតិក្រូអាត Ivan Rakitic នៅរដូវកាលក្រោយបានទេ។ទោះយ៉ាងណាក្លឹបបានដាក់បញ្ចូលបេក្ខភាព Rakitic បូកបន្ថែមថវិកាដើម្បីទិញ Neymar ដូចគ្នានឹង Coutinho ដែរ តែ PSG បានបង្ហាញចេតនាចង់បានជាសាច់ប្រាក់សុទ្ធដូចដែលក្លឹបធ្លាប់បង់អោយ Barcelona កាលពី២ឆ្នាំមុនច្រើនជាង។ ក្រុម Inter Milan បានបង្ហាញការចាប់អារម្មណ៍ចង់បានតែមិនចង់ទិញផ្តាច់ដោយសារតែបញ្ហាថវិកា និង ចង់ខ្ចីជើងច្រើនជាង។
៣.Rafinha
ទោះបីជាជាប់រវល់ក្នុងទីផ្សារដោះដូរកីឡាករប៉ុន្តែក្លឹបនៅតែចាត់់ទុកខ្សែបម្រើអន្តរជាតិប្រេស៊ីល Rafinha ជាផ្នែកមួយនៃការប្រើប្រាស់។កុងត្រារបស់គាត់នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំក្រោយដូច្នេះក្រុមមិនចង់បាត់បង់រូបគេដោយគ្មានតម្លៃខ្លួនក្នុងលក្ខណ្ឌ(FreeTransfer)នោះទេ។ បញ្ហារបួសបានធ្វើអោយអាជីពរបស់ Rafinha ជួបប្រទះផលវិបាកក្នុងការបង្ហាញសមត្ថភាពនិង ឧបសគ្គមួយចំនួន ប៉ុន្តែទោះបីជាយ៉ាងណាក្តីក៏មានក្លឹបដទៃទៀតចាប់អារម្មណ៏ចង់បានកីឡារវ័យ២៦ឆ្នាំរូបនេះមករួមក្រុមដែរ ។