លីកលំដាប់កំពូលរបស់អង់គ្លេសគឺជាការប្រកួតប្រជែងចុងក្រោយក្រោមរូបភាពជាលក្ខណះលេចធ្លោបំផុតដើម្បីទទួលបាននូវបច្ចេកវិទ្យាទំនើប VAR (ប្រព័ន្ធវីដេអូជំនួយការអជ្ញាកណ្ដាល) វាត្រូវបានណែនាំជាបណ្តើរ ៗ ទៅក្នុងលីគក្នុងស្រុកធំៗ និងនៅលើពិភពលោកក្នុងរយៈពេល ២ ឆ្នាំកន្លងមកហើយនិងត្រូវបានប្រើប្រាស់ក្នុងក្របខ័ណ្ឌ Champions League ពីឆ្នាំ ២០១៧-១៨, ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ីនិងការប្រកួតបាល់ទាត់ពិភពលោកនៅរដូវក្តៅនេះនៅប្រទេសបារាំង។
វាត្រូវបានគេមើលឃើញថាជាការវិវត្តបែបធម្មជាតិនិងចាំបាច់សម្រាប់បាល់ទាត់សម័យទំនើប (ការឆ្លើយតបជាវីដេអូគឺជាផ្នែកសំខាន់មួយនៃកីឡាសម័យទំនើបដូចជាកីឡាគ្រីឃីតកីឡាវាយកូនបាល់និងកូដទាំងពីរនៃកីឡាបាល់ឱប) វាក៏មានចំនុចខ្សោយរបស់ខ្លួនផងដែរ ដែលអ្វីជាការព្រួយបារម្មណ៍នោះគឺថាវានឹងអាចធ្វើអោយការប្រកួតមានលក្ខណះយឺតយ៉ាវដោយសារការទាមទារតវ៉ាពិនិត្យមើល (VAR) ក្នុងពេលប្រកួត និង ធ្វើអោយយើងមានការបាត់បង់ចំណង់ក្នុងការទស្សនាដោយឯកឯង ។ ដូច្នេះមានសំណួរលើកឡើងថា តើអ្នកគាំទ្រ Premier League អាចរំពឹងអ្វីខ្លះពី VAR នៅរដូវកាលក្រោយ? ហើយតើលីកនឹងធ្វើយ៉ាងណាដើម្បីឈានទៅរកភាពទំនើបនេះឱ្យកាន់តែរលូននិងមានប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន?
ប្រភពព័ត៌មាន៖ BBC