ខ្សែការពារជើងចាស់ Dani Alves ត្រូវបានប្រកាសជាផ្លូវការណ៏នៅថ្ងៃព្រហស្បតិ៍នេះថាទើបនិងចុះកិច្ចសន្យាជាមួយក្លិបយក្សប្រេស៊ីល Sao Paulo រយៈពេល៣ឆ្នាំ មានន័យថាសុពលភាពរបស់កីឡាករអន្តរជាតិប្រេស៊ីលរូបនេះជាមួយក្លឹបគឺរហូត ដល់ខែធ្នូឆ្នាំ ២០២២ ។
Alves កីឡាករវ័យ ៣៦ ឆ្នាំរូបនេះដែលបានផ្លាស់ពីស្រុកកំណើតគឺក្លឹបBahia ទៅលេងនៅទ្វីបអឺរ៉ុបជាមួយក្រុម Sevilla ក្នុងឆ្នាំ២០០២ ស្របពេលការផ្ទេរពីក្លឹបPSG ទៅSao Paulo គឺមិនមានតម្លៃខ្លួននោះទេ(Free Transfer)ក្រោយជួយក្រុមឈ្នះពានជើងឯក Ligue ១២ឆ្នាំចុងក្រោយជាប់គ្នា ។ Alves ក៏ធ្លាប់មានទំនាក់ទំនងវិលត្រលប់ទៅ អតីតក្លឹប Barcelona និងទៅលេងនៅក្របខណ្ឌ Premier League ប៉ុន្តែកីឡាករជើងចាស់រូបនេះបានសំរេចចិត្តវិលត្រឡប់ទៅស្រុកកំណើតគោលបំណងចង់ស្វែងរកឪកាសចូលរួម ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតា។
បន្ទាប់ពីទទួលតំណែងជាប្រធានក្រុម Alves ទើបតែបានដឹកនាំជម្រើសជាតិប្រេស៊ីលលើកពានរង្វាន់ Copa America នៅលើទឹកដីកំណើតរបស់ខ្លួនកាលពីខែកក្កដានាំអោយរូបគេមានកំនត់ត្រាឈ្នះពាន៤០មកហើយក្នុងអាជីព។