បន្ទាប់ពី Laurent Koscielny បានបដិសេធមិនធ្វើដំណើរជាមួយក្រុមកាំភ្លើងធំ Arsenal ទៅកាន់សហរដ្ឋអាមេរិកសម្រាប់ការប្រកួតមុនបើករដូវកាលរបស់ពួកគេ លោក Unai Emery បានបង្ហើបថាលោកកំពុងព្យាយាមបញ្ចុះបញ្ចូលខ្សែការពាររូបនេះអោយបន្តស្នាក់នៅកីឡាដ្ឋាន Emirates Stadium ក្រោយពីរូបគេព្យាយាមបង្ហាញចេតនាមិនចង់បន្តកិច្ចសន្យាថ្មី និង ចង់បញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយក្រុមដើម្បីមានឪកាសបានវិលត្រលប់ទៅលេងនៅលីគកំពូលបារាំងLigue១វិញ។
ប្រធានក្រុមកាំភ្លើងធំ Arsenal វ័យ៣៣ ឆ្នាំសញ្ជាតិបារាំងរូបនេះ បានចូលលេងក្នុងការប្រកួតចុងក្រោយអោយArsenalជួបប្រកួតជាមួយក្រុមតោខៀវ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ខណៈក្រុមរងបរាជ័យក្នុងលទ្ធផល៤-១ ។
ថ្លែងបន្ទាប់ពីលទ្ធផលស្មើ ១-១ ទល់នឹងក្រុម Angers លោក Emery បានផ្តល់បទសម្ភាសន៏ថាៈ Koscielny នៅតែជា កីឡាករសំខាន់សម្រាប់ក្រុម Arsenal ពួកយើង។ យើងកំពុង និយាយជាមួយ គាត់និងជាមួយក្រុម អំពីការ ទទួលខុសត្រូវរបស់ខ្ញុំការទទួលខុសត្រូវរបស់ក្លឹបនិង ការទទួលខុសត្រូវរបស់គាត់។