ក្រុមតោខៀវ Chelsea របស់ Frank Lampard បានយកឈ្នះការប្រកួតមិត្តភាពពាន Rakuten Cup លើ Barcelona ២-១ នៅលើទឹកដីជប៉ុន។ ការប្រកួតនៅកីឡដ្ឋាន Saitama ទីក្រុងតូក្យូប្រទេសជប៉ុន Tammy Abraham និង Ross Barkley រកបានម្នាក់ 1គ្រាប់ ខណៈ Ivan Rakitic តបបានមួយគ្រាប់ចុងក្រោយក្នុងម៉ោងបង្គ្រប់។
Barcelona ក៏បានដាក់កីឡាករចំណូលថ្មី Antoine Griezmann ចូលលេងផងដែរ។ អតីតខ្សែប្រយុទ្ធរបស់ Atletico Madrid ផ្ទេរមកក្នុងតំលៃ ១២០លានអឺរ៉ូរូបនេះក៏បានបង្ហាញទំរង់លេងល្អដែរ ដោយសហការនាល្អជាមួយ Ousmane Dembele តែធ្វើអ្វីអ្នកចាំទី Kepa បាន។ Frank Lampard ក៏បានដាក់កីឡាករចំណូលថ្មី Ivan Perisic ចូលលេងផងដែរ។
ដោយឡែក Barcelona មិនទាន់អស់ការប្រកួតនៅទឹកដីជប៉ុនឡើយ ដោយនឹងត្រូវប្រកួតនៅថ្ងៃសៅរ៍នេះជួបជាមួយ Vissel Kobe ដែលប្រមូលផ្តុំដោយអតីតកីឡាករ Barcelona ដូចជា Andres Iniesta, David Villa និង Sergi Samper ជាដើម។ Rakuten គឺជាក្រុមពាណិជ្ជកម្មអនឡាញធំមួយនៅជប៉ុន បានក្លាយជាដៃគូឧបត្ថម្ភធំរបស់ Barcelona កាលពីឆ្នាំ2017៕
Chelsea យកឈ្នះ Barcelona ២-១ ពានមិត្តភាព Rakuten Cup លើទឹកដីជប៉ុន
អត្ថបទទាក់ទង