ខ្សែការពារ Kim Min-jae របស់ក្លឹប Fenerbahce បានធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ចំពេលមានពាក្យចចាមអារ៉ាមអំពីការផ្លាស់ប្តូរទៅកាន់ក្លឹប Everton នៅរដូវក្តៅនេះ។កីឡាករវ័យ ២៥ ឆ្នាំរូបនេះទើបតែបានផ្លាស់ទៅលេងនៅក្របខណ្ឌកំពូលទួរគីក្នុងខែសីហា ឆ្នាំ ២០២១ពីក្លឹប Beijing Guoan ក្នុងតម្លៃ ២.៥ លានផោន ប៉ុន្តែរដូវកាលមុនជាមួយ Fenerbahce រូបគេធ្វើបានល្អដោយបង្ហាញខ្លួននៅលីកកំពូលតួគីចំនួន៣១ ដងនិងជួយអោយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខរៀងទី២ ។
ទោះយ៉ាងណា ប្រភពពីគេហទំព័រ Sabah របស់ទួរគីបានចុះផ្សាយថា ទម្រង់លេងរបស់កីឡាករអន្តរជាតិកូរ៉េខាងត្បូងរូបនេះបានធ្វើអោយ Everton និង Tottenham នៅ ក្របខ័ណ្ឌ Premier League បានដាក់សំណើដេញថ្លៃមុននៅក្នុងពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការក្នុងពេលឆាប់ៗនេះ ។
Min-jae មានតម្លៃទិញផ្តាច់កុងត្រា២០ លានអឺរ៉ូ ខណៈ Everton ស្ទើរតែត្រូវបានកាត់ចេញពីក្របខ័ណ្ឌកំពូលអង់គ្លេសទៅហើយ ដូច្នេះទើបអ្នកចាត់ការ Frank Lampard មានផែនការចង់ពង្រឹងតំបន់ខ្សែការពារដ៏រង្គោះរង្គើរបស់គាត់អោយវិលត្រលប់មកមានភាពរឹងមាំឡើងវិញ។
ប្រភព៖ Sportsmole