Norwich City ត្រូវបានកាត់ចេញពីក្របខណ្ឌ Premier League ក្រោយបរាជ័យក្នុងលទ្ធផល២ទល់និង០ ក្រោមថ្វីជើង Aston Villa នៅទឹកដី Villa Park កាលពីថ្ងៃសៅរ៍។កីឡាករ Ollie Watkins បានរកបានគ្រាប់បាល់នាំមុខនៅនាទីទី ៤១ មុនពេល Danny Ings រកបានគ្រាប់ទីពីរសម្រាប់ក្រុមរបស់លោក Steven Gerrard ។
ការពិតNorwich ត្រូវការឈ្នះAston Villa ហើយសង្ឃឹមថា Burnley មិនអាចផ្តួល Watford ដើម្បីបន្តការប្រណាំងប្រជែងជីវិតរស់មួយសប្តាហ៍ទៀត ប៉ុន្តែ ទីបំផុតនៅតែផ្តួលWatford ដើម្បីទទួលបានបីពិន្ទុនៅ Vicarage Road លើក្រុមម្ចាស់ផ្ទះ ហើយNorwich ខ្លួនឯងក៏ជឿសមិនផុតពីបរាជ័យដូចគ្នា។
ក្រុមចាបមាស មិនអាចនិងបន្តយុទ្ធនាការបាន២រដូវកាលជាប់ៗគ្នាបានទេ ចាប់តាំងពីឆ្នាំ ២០១៤ពោលគឺឡើងពីក្របខណ្ឌ Championship បានតែ ១ឆ្នាំក៏ធ្លាក់ទៅវវិញជាក់់ស្តែងដូចជាយុទ្ធនាការរដូវកាលនេះដូចគ្នាផងដែរពោលគឺឡើងមកបានតែ១ឆ្នាំប៉ុណ្ណោះ ។ក្រុមលោក Dean Smith នឹងទទួលក្រុម West Ham United, Leicester City, Wolverhampton Wanderers និង Tottenham Hotspur ក្នុងការប្រកួត៤លើកចុងក្រោយនៃយុទ្ធនាការ Premier League របស់ពួកគេមុនវិលត្រលប់ទៅលេងនៅក្របខណ្ឌលីកលំដាប់ទីពីរវិញ។
ប្រភព៖ Sportsmole