Man. United មានបំណងចុះហត្ថលេខានាំយកកីឡាករ Pau Torres ដែលលេងតួនាទីជាខ្សែការពារកណ្តាលក្លឹប Villarreal មករួមក្រុមនៅពេលបញ្ចប់រដូវកាលនេះ។ គួរបញ្ជាក់ថាបើទោះបីជាបាននាំយក Raphael Varane មកកាន់ Old Trafford កាលពីឆ្នាំមុនក៏ដោយ ក៏បិសាចក្រហម ត្រូវបានគេជឿថាមានគម្រោងផ្លាស់ប្តូរសម្រាប់ខ្សែការពារកណ្តាលម្នាក់ទៀតក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅមុនរដូវកាលថ្មីចាប់ផ្តើម២០២២-២០២៣ចាប់ផ្តើម។ Phil Jones, Eric Bailly និង Axel Tuanzebe ដែលមិនជាប់ជម្រើស១១នាក់ដំបូងសុទ្ធតែបើកចំហរឪកាសចាកចេញនាពេលខាងមុខ ។
គេហទំព័រ Manchester Evening News បានចុះផ្សាយថាក្រុមម្ចាស់ជើងឯកអង់គ្លេស២០សម័យ បានបង្ហាញពីការចង់បានកីឡាករដែលជាសមាជិកដ៏សំខាន់របស់ Villareal នៅរដូវកាលនេះបន្ទាប់ពី Torres បង្ហាញខ្លួនបាន ៤០ ដងគ្រប់ការប្រកួតទាំងអស់ និងរកបាន៥គ្រាប់ផងដែរ។ផ្ទុយទៅវិញតួនាទីរបស់ប្រធានក្រុម Harry Maguire ក៏កំពុងត្រូវបានចោតសួរក្រោយពីបង្ហាញទម្រង់លេង មិនទទួលបានលទ្ធផលល្អនោះទេសម្រាប់កីឡាករអន្តរជាតិអង់គ្លេសរូបនេះ ខណៈ Vector Lindelorf ប្រឈមនិងការ រុះរើ ក្រុមធំក្រោយចូលរួមជាមួយពួកគេពី Benfica នៅឆ្នាំ២០១៧ ។
ប្រភព៖ Sportsmole