Robert Lewandowski បានក្លាយជាកីឡាករដែលអាចរកគ្រាប់លឿនបំផុតដោយស៊ុតបាល់ Hat-trick ក្នុងក្របខ័ណ្ឌ Champions League ខណៈ Bayern Munich បានបំបាក់ក្រុម Red Bull Salzburg ក្នុងលទ្ធផល ៧ទល់និង១សម្រាប់ការប្រកួតជើងទីពីរវគ្គ ១៦ក្រុម ចុងក្រោយរបស់ពួកគេនៅកីឡដ្ឋាន Allianz Arena កាលពីយប់ថ្ងៃអង្គារ។ គួរបញ្ជាក់ថាបន្ទាប់ពីខកខានមិនបានស៊ុតបញ្ចូលទី ដោយរកបានតែ១គ្រាប់ក្នុងជើងទី ១ ខណៈកីឡាករអន្តរជាតិប៉ូឡូញស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងរយៈពេល ១០ នាទី ដែលក្នុងនោះ២គ្រាប់គឺជា បាល់ពិន័យ១១ម៉ែត្រ។
បន្ទាប់មក Serge Gnabry បានបន្ថែមគ្រាប់ទី ៤មុនបញ្ចប់ការប្រកួតតង់ទី១ភ្លាមៗ។ ខ្សែប្រយុទ្ធ Thomas Muller ក៏មានឪកាសបន្ថែមគ្រាប់បាល់២គ្រាប់មុនពេល Maurits Kjaergaard របស់ Salzburg មានឪកាសវាយបកបាន១គ្រាប់មុនពេល Leroy Sane បន្ថែមគ្រាប់បាល់ទី៧។កីឡាករវ័យ ៣៣ ឆ្នាំបានបំបែកកំនត់ត្រាខ្សែប្រយុទ្ធអ៊ីតាលី Marco Simone ដែលបានស៊ុតបញ្ចូលទី៣ គ្រាប់ឱ្យ AC Milan ក្នុងរយៈពេល ២៤ នាទីក្នុងការប្រកួតវគ្គចែកពូលរបស់ពួកគេជាមួយនឹងក្រុម Rosenborg ក្នុងឆ្នាំ១៩៩៦ ។
Lewandowski ដែលឥឡូវនេះបានស៊ុតបាល់បញ្ចូលទីHat-trick (៣គ្រាប់)ចំនួនបួនដងគ្រប់ក្របខណ្ឌប្រកួត ទាំងអស់នៅរដូវកាលនេះ ពោលគឺ៣៩គ្រាប់ត្រឹម៣៤ប្រកួតក្នុងនោះស៊ុតបញ្ចូលទី ៩ ដងក្នុងការបង្ហាញខ្លួននៅក្របខ័ណ្ឌ Champions League ចំនួន ៧ ដង។
ប្រភព៖ Sportsmole