Tottenham ត្រៀមបង្កើតកំនត់ត្រាផ្តួលក្រុម Man.City ជាលើកទីពីរនៅរដូវកាលនេះ ខណៈក្រុមលោក Antonio Conte ដឹកនាំក្រុមទៅកាន់កីឡដ្ឋាន Etihad នៅរាត្រីថ្ងៃសៅរ៍នេះ។ Tottenham ដែលសម្លឹងឪកាសចង់មានកៅអីទៅលេងនៅក្របខណ្ឌ Champions League ដោយចង់ឈរនៅតំណែង Top-៤ ហាក់ខកបំណងក្រោយពីត្រូវបរាជ័យ៣លើកចុងក្រោយជាប់ៗគ្នាជាមួយ Chelsea, Southampton និង Wolverhampton Wanderers ក្នុងប៉ុន្មានសប្តាហ៍។ ក្រុមលោក Conte មុនជំនួបនៅរាត្រីនេះគឺធ្លាក់ទៅលេខរៀងទីប្រាំបីក្នុងតារាង ដោយតាមពីក្រោយក្រុមលេខ៤ Man. Utd ចំនួនប្រាំពីរពិន្ទុ ដោយមានបីប្រកួតក្នុងដៃ។
គួរំលឹកថា Tottenham បានយកឈ្នះ Man City ១-0 ក្នុងសប្តាហ៍ដំបូងនៃរដូវកាលនេះ ក្រោមការដឹកនាំរបស់ Nuno Espirito Santo ខណៈ Son Heung-min ជាអ្នករកគ្រាប់បាល់ជ័យជំនះសម្រាប់ការប្រកួតនោះ។ដូច្នេះប្រសិនលោក Conte រកបាន៣ពិន្ទុនៅថ្ងៃសៅរ៍នោះ វាជាលើកដំបូងគិតចាប់តាំង១៩៨៦-១៩៨៧ ខណៈដែលពួកគេធ្លាប់ឈ្នះ Man.City ២ដង។
ប្រភព៖ Sportsmole