ក្លឹបបិសាចក្រហម Man. United ត្រៀមលក់កីឡាករឈុតធំ ៥ នាក់នៅក្នុងខែមករានេះ។យោងគេហទំព័រ អង់គ្លេសដ៏ល្បីល្បាញ The Sun បានចុះផ្សាយថាៈ ក្នុងចំណោមពួកគេទាំងនោះមានដូចជា Donny van de Beek, Anthony Martial, Victor Lindelof, Phil Jones និង Jesse Lingard អាចនឹងត្រូវក្លឹបដាក់លក់នៅ អំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទី២នៅខែមករា២០២២ខាងមុខ។

ប្រភពខាងលើបន្តថាៈ គ្រូបង្វឹកបិសាចក្រហមលោក Ole Gunnar Solskjaer នឹងត្រូវចំណាយទឹកប្រាក់បន្ថែមទៀតប្រមាណ ៧០ លានផោននៅដើមឆ្នាំ ២០២២ ប្រសិនបើក្លឹបស្ថិតក្នុងទីតាំងប្រកៀកប្រកិតដើម្បីប្រជែងពានក្របខណ្ឌ Premier League ។បច្ចុប្បន្ន Man.Utd បានធ្លាក់ទៅឈរនៅចំណាត់ថ្នាក់ទី៦ និងមានគម្លាតដល់ទៅ៥ពិន្ទុពីក្រុមកំពូលតារាង
Chelsea។

លោក Solskjaer បានបង្ហាញពីការខកចិត្តដែល Man United មិនអាចនាំយកខ្សែបម្រើកណ្តាលថ្មីបន្ថែមទៀតមកកាន់ទឹកដី Old Trafford នៅរដូវក្តៅនេះខណៈគ្រូបង្វឹកសញ្ជាតិន័រវែសនៅតែបន្តតស៊ូប្រើប្រាស់កីឡាករដែលមានស្រាប់។ ក្រុមជើងឯកអង់គ្លេស ២០ សម័យបានស្តារភាពអាម៉ាស់ ក្រោយបរាជ័យនៅក្របខណ្ឌ Premier Lague ជាមួយ Leicester City កាលពីថ្ងៃសៅរ៏សប្តាហ៏មុន ដោយបានធ្វើការវាយបកយកឈ្នះក្រុមមកពីអ៊ីតាលីគឺ Atalanta BC ក្នុងក្របខ័ណ្ឌ Champions Leagueកាលពីរាត្រីថ្ងៃពុធក្នុងលទ្ធផល៣ទល់និង២ ខណៈ Cristiano Ronaldo គឺជាវីរបុរសដែលរកបានគ្រាប់បាល់នៅចុងម៉ោង។

ប្រភព៖ Sportsmole