មេឃខៀវ Manchester City បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រជែងជាមួយ Man. United និង Liverpool សម្រាប់ការចុះហត្ថលេខានាំយកខ្សែបម្រើ Aurelien Tchouameni របស់ក្រុមម៉ូណាកូនារដូវក្តៅ ខាងមុខនេះ យោងប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះរកបានគ្រាប់បាល់២ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ លើកសម្រាប់ Monaco នៅរដូវកាលនេះខណៈរូបគេបានក្លាយជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្រុមមាន់គកបារាំងចាប់តាំងពីបានបង្ហាញខ្លួន ជាអន្តរជាតិសម្រាប់ក្រុមលោក Didier Deschamp ជាលើកដំបូងកាលពីដើមខែកញ្ញា។
ប្រភពខាងលើបន្តថាក្លឹបនៅលីកកំពូលបារាំងចង់បានប្រាក់ឈ្នួលតម្លៃខ្លួន Tchouameni នៅចន្លោះពី ៥០ – ៦០ លានផោនសម្រាប់ខ្សែបម្រើដែលនៅមានកុងត្រា ៣ ឆ្នាំទៀតជាមួយក្លឹប ។ក្រៅពីក្លឹបធំ៣នៅលីកកំពូលអង់គ្លេស ក្រុមអធិរាជស Real Madrid ក៏បានបង្ហាញពីចំណាប់ អារម្មណ៍ ចំពោះអតីតយុវជនថ្នាលក្លឹប Bordeaux រូបនេះផងដែរ។
ប្រភព៖ Sportsmole