អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool លោក Jurgen Klopp បានបញ្ជាក់ថា Trent Alexander-Arnold នឹងមិនអាចចូលលេងសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះជាមួយក្រុមគូប្រជែង Manchester City ឡើយ។ខ្សែការពារស្លាបស្តាំមានបញ្ហារបួសសាច់ដុំមុនការប្រកួត Champions League ពេលផ្តួល Porto ខណៈដែល James Milner បានដើរតួនាទីជំនួសរូបគេបំបាក់ក្រុមលោក Sergio Conceicao ក្នុងលទ្ធផល ៥-១ ។
ក្រៅពី Arnold មានដូចជាខ្សែបម្រើ Thiago Alcantara ក៏ត្រូវអវត្តមានផងដែរ ខណៈដែលគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានធ្វើបច្ចុប្បន្នភាពរបួសប្រាប់គេហទំព័រ liverpoolfc.com ថាៈ ខ្ញុំរំពឹងថាពួកគេទាំងពីរនឹងត្រលប់មកវិញបន្ទាប់ពីសម្រាកអន្តរជាតិ។ប៉ុន្តែយើងមានក្រុមល្អដូច្នេះយើងនៅតែមានដំណោះស្រាយហើយយើងត្រូវប្រើវាហើយបន្ទាប់ពីការប្រកួតអន្តរជាតិ។
Alexander Arnold បានបង្កើតឪកាសបញ្ចប់ទី៣ ដងរួចមកហើយពីការប្រកួតចំនួន ៦ នៅ នៅរដូវកាលនេះ។ប៉ុន្តែ បានកីឡាករ Neco Williams ដែលរងរបួស កជើងបានជាសះស្បើយដើម្បីបន្ធូរកង្វល់របស់លោក Klopp នៅស្លាបខាងស្តាំ។
ប្រភព៖ Sportsmole