អ្នកចាត់ការទូទៅ Barcelona លោក Ronald Koeman នឹងប្រឈមការបាត់បង់តួនាទីប្រសិនមិនអាចដឹកនាំក្លឹបឈ្នះពានលីកកំពូល La Liga នៅរដូវកាលទីពីរនេះបានទេ។អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ ហូឡង់រូបនេះបានជួយអោយក្រុមយក្សកាតាឡាន់ឈ្នះពាន Copa del Rey អំឡុងរដូវកាលដំបូង ប៉ុន្តែបានខកខានជួយក្រុមឈ្នះពាន La Liga និង Champions League ។
ទោះយ៉ាងណាប្រធានក្លឹបលោក Joan Laporta លើកឡើងថាពេលវេលារបស់អតីតខ្សែការពារប្រវត្តិសាស្រ្តក្លឹប រូបនេះនិងសម្រេចនៅក្នុងរដូវកាលនេះស្របពេលដែលកិច្ចសន្យារបស់បុរសវ័យ ៥៨ឆ្នាំរូបនេះនឹងផុតកំណត់នៅឆ្នាំ ២០២២ ។តាមការរំពឹងទុកលោក Koeman និងទទួលបានកុងត្រាថ្មីប្រសិនជារូបលោកដឹកនាំក្រុមសំរេចគោលដៅធំយ៉ាងហោចណាស់គឺការឈ្នះពាន ជាក់លាក់ត្រូវបានបំពេញនៅរដូវកាលនេះប៉ុន្តែ Cadena SER អះអាងថាការបរាជ័យក្នុងការគ្រងតំណែងជើងឯក La Liga នឹងបញ្ចប់ពេលវេលារបស់គាត់ក្នុងការគ្រប់គ្រង។
ផ្ទុយទៅវិញបីសិនជារូបលោក អាចដឹកនាំក្រុម Barcelona បញ្ចប់ត្រឹមចំណាត់ថ្នាក់ Top៤ ក្លឹបនិងអាចផ្តល់កិច្ចសន្យាបន្តដឹកនាំក្រុមបានត្រឹមតែ ១២ ខែបន្ថែមទៀតប៉ុណ្ណោះ ។រដូវកាលថ្មីនេះលោក Koeman ដឹកនាំក្រុមឈ្នះ ២ លើកនិងស្មើ ១ លើកពីការប្រកួតបើកឆាក ៣ ប្រកួតនៃរដូវកាល La Liga និងសរុប ឈ្នះ ៣៧ ក្នុងចំណោមការប្រកួតសរុបទាំង ៥៧ លើក។