លោក Pep Guardiola បានបង្ហើបប្រាប់ថារូបលោកមានគម្រោងផ្លាស់ប្តូរទៅកាន់តួនាទីជាអ្នកចាត់ការ ទូទៅក្រុមជម្រើសជាតិវិញ បន្ទាប់ពីកិច្ចសន្យារបស់លោកជាមួយក្រុមមេឃខៀវ Manchester ផុតកំណត់។ កិច្ច សន្យាបច្ចុប្បន្នរបស់លោក Guardiola គ្រោងនឹងផុតកំណត់នៅឆ្នាំ ២០២៣ ក្រោយចំណាយពេល៧ ឆ្នាំនៅទឹកដី Etihad Stadium ។ ពោលគឺចាប់តាំងពីចូលរួមជាមួយក្លឹបអ្នកចាត់ ការទូទៅសញ្ជាតិអេស្បញបានដឹកនាំ ពួកគេ ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Premier League ៣ ដង, Carabao Cup ៤ ដងនិង FA Cup មួយលើក។
លោក Guardiola ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាល ២០២០/២១ មុន ពេល ដែល រូបលោកសម្រេចចិត្តដោយបន្តដឹកនាំក្រុមរហូតដល់ឆ្នាំ២០២៣។
អតីតគ្រូបង្វឹក Bayern Munich និង Barcelona បានលើកឡើងយ៉ាងដូច្នេះថាៈជំហានបន្ទាប់របស់ខ្ញុំគឺការបណ្តុះបណ្តាលក្រុមប្រសិនបើខ្ញុំមានលទ្ធភាពនោះខ្ញុំត្រូវឈប់សម្រាកបន្ទាប់ពីប្រាំពីរឆ្នាំនៅទីក្រុង Manchester ។ ខ្ញុំត្រូវតែឈប់ដើម្បីរៀនសូត្រពីគ្រូបង្វឹកផ្សេងទៀតហើយប្រហែលជាដើរតាមផ្លូវនោះ ដើម្បីដឹកនាំក្រុមចូលរួមព្រឹត្តិការណ៏ Copa America រឺនៅ World Cup។
ប្រភព៖ 90min